ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ម៉្លេះ​ពន្លះ​គ្នា ខ្ទេច​ទាំង​ឡាន មនុស្ស​ក៏​កៀប​ជាប់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ផ្លូវ​ប្រសព្វ​រាង​អក្សរ​Y ស្ថិត​ក្នុងភូមិ​ម​ឈាម ឃុំ​សំព្រោ​ច…

ខេត្តកំពង់ធំ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ផ្លូវ​ប្រសព្វ​រាង​អក្សរ​Y ស្ថិត​ក្នុងភូមិ​ម​ឈាម ឃុំ​សំព្រោ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ​ឈ្មោះ គា​ម តូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង រស់នៅ​ភូមិ​ត្នោត ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ជិះ​លើ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ឈ្មោះ ឌិន ច​ន្ថ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

លោក​វរសេនីយ៍ត្រី តាន់ ឆេ​ង​នឿ​ន អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ខាង​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយសារ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង​
លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A-១៣៦៥ ជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អុិច​ប្រេស្ស​ ។​

ប្រភពដដែលបន្ត​ថា រថយន្ត​ក្រុងដឹកអ្នក​ដំណើរ​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​អ្នកបើកបរ​រថយន្ត​ក្រុង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​បាន​បើក​ទៅ​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២N-១៨៤៨ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​នៅ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ចំណែក​ភ្ញៀវ​ដែល​ជិះ​នៅ​លើ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អុិច​ប្រេស្ស​​ជា​ច្រើន​នាក់​រង​របួសស្រាល ក្រោយ​ពេល​កើតហេតុ ខាង​ក្រុមហ៊ុន​បាន​ឲ្យ​រថយន្ត​ផ្សេង​ទៀត​មក​ដឹក​សាង​យក​ភ្ញៀវ​ទៅ​ទាំង​យប់ ។

លោក​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេស​បើកបរ​មិន​ប្រកាន់​ស្តាំ រួម​ផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង​មាន​ល្បឿន​លឿន ក្រោយ​វាស់វែង​រួច វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ