ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP​៖ក្រុម​បាតុកម្ម​ប្រឆាំង​សម្តេច​តេ​ជោ​នៅ​(UN)​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ក្រុម​បាតុកម្ម​ប្រឆាំង​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​អង្គការសហប្រជាជាតិ (UN)…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ក្រុម​បាតុកម្ម​ប្រឆាំង​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​អង្គការសហប្រជាជាតិ (UN) បាន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​ធ្វើ​បាតុកម្ម​ដោយ​បដា​នៅ​មុខ​អង្គការសហប្រជាជាតិ តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​ប្រព័ន្ធ​តេ​ឡេ ក្រាម​នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា នៅ​ពេល​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូ ល​រួម​មហាសន្និបាត​អ​.​ស​.​ប លើក​ទី​៧៣ មាន​ពួក​ខ្មែរ​ក្រៅ​ស្រុក​មួយ​ចំនួន​បាន​ប្រមូលគ្នា​ម ក​ធ្វើ​បាតុកម្ម​ស្រែក​ឡូឡា​បែប​អនាធិប តេយ្យ នៅ​ទីកន្លែង​មួយ​ឆ្ងាយ​ពី​ទីស្នាក់ការ អ​.​ស​.​ប ប្រឆាំង​នឹង​វត្តមាន​របស់​សម្តេច​តេ ជោ និង​គណៈប្រតិភូ ។ ប៉ុន្តែ​ការ​តវ៉ា​របស់​ពួក​គេ​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ ដោយសារ​គណៈប្រតិភូ​នៅ​តែ​អាច​ដំណើរកា​ងារ​របស់​ខ្លួន​បាន​ដោយ​រលូន តាម កម្មវិធី​គ្រោងទុក ។ លោក​បន្ត​ថា សម្តេច​តេ​ជោ នៅ​បាន​ឡើង​ថ្លែងការណ៍​ក្នុង​អង្គ​មហា​ស​ន្និ​បា ត​យ៉ាង​មហោឡារិក នៅ​ចំពោះ​មុខ​មេដឹកនាំ​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក ។ ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​នៅ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​អគ្គលេខាធិការ អ​.​ស​.​ប និង​មេដឹកនាំ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​រឹតចំណង​ទាក់ទង និង​សហប្រតិបត្តិការ​ជាមួយ​គ្នា ។ លោក​បន្ថែម​ថា សម្តេច​តេ​ជោ​បាន​ជួប​សំណេះសំណាល​យ៉ាង​រាក់ទាក់​ជាមួយ​បងប្អូន​រួម​ឈាម​ខ្មែរ​រស់នៅ​បរទេស​រាប់រយ​ពាន់​នាក់​ដែល​អញ្ជើញ​មក​រង់​ចំ​ស្វាគមន៍​សម្តេច​យ៉ាង​កក់ក្តៅ នឹករលឹក ។

ដូច្នេះ​សកម្មភាព​ប្រឆាំង​នឹង​សម្តេច​តេ​ជោរ​បស់​ពួក​ខ្មែរ​ប្រឆាំង​មួយ​ក្រម​នោះ​មិន​អាច​រារាំង​ដល់​បេស​សកម្ម​របស់​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​បាន​តាម​បំណងប្រាថ្នា​របស់​ពួក​គេ​ឡើយ ។ លោក​សុខ ឥ​សាន បញ្ជាក់​ថា «​អាសនៈ​កម្ពុជា​នៅ អ​.​ស​.​ប ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​កាន់កាប់​ដដែល ។ បញ្ហា​កម្ពុជា​ដែល​ពួក​ខ្មែរ​ប្រតិកិរិយា និង​ចៅហ្វាយនាយ​នាំ​គ្នា​ស្រែ​កថា មានការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ថា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ​នោះ មិន​ត្រូវ​បាន​មហាសន្និបាត និង​ប្រទេស​ណា​លើកយក​មក​និយាយ​មួយ​ម៉ាត់​ណា​ទាល់តែ​សោះ ។ ដូច្នេះ​ពួក​ខ្មែរ​ប្រតិកិរិយា​ដែល​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នោះ​បាន​ត្រឹម​ស្ពាយ​យក​នូវ​បរាជ័យ​ដ៏​អាម៉ាស់​ត្រឡប់​ទៅ​ផ្ទះ​ផ្ញើ​ប្រពន្ធ​កូន​វិញ​តែ​ប៉ុណ្ណោះ » ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​ក្រុម​បាតុករ​គាំទ្រ​អតីត​បក្ស​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​នៅ​អង្គការសហប្រជាជាតិ​មាន​ចំនួន​តិច ហើយ​មុន​ទទួល​បាន​លទ្ធផល​នោះ​ទេ ។ លោក​សម រ​ង្ស៊ី​មិន​បាន​ចូលរួម​ធ្វើ​បាតុកម្ម​នោះ​ទេ លោក​បាន​តែ​ស្រែក​តាម​ទូរស័ព្ទ​ទៅ​កាន់​អ្នកគាំទ្រ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ