ប្រទេសមីក្រូណេស៊ី ៖ យន្តហោះប៊ូអ៊ីង៧៣៧ មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍AIR NIUGINI បានរត់ចេញពីផ្លូវ ហើយចុះបោលចូលទៅក្នុងទឹកសមុទ្រ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ កញ្ញា ២០១៨ នៅកោះដាច់ស្រយាលមួយ នៃប្រទេសមីក្រូណេស៊ី ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ខណៈពេលចុះនៅព្រលានយន្តហោះក្រុង WENO យន្តហោះនេះស្រាប់តែរត់ចេញពីផ្លូវ ហើយបោលចូលក្នុងទឹកព្រែក CHUUK រួចក៏ចាប់ផ្ដើមលិចភ្លាមៗតែម្តង។ យន្តហោះពេលនោះបានចុះបានប៉ះដីមុនពេលរត់ទៅដល់ផ្លូវ។ នេះជាការពន្យល់របស់ក្រុមហ៊ុន ដែលអះអាងថា ពុំមានមនុស្សណាម្នាក់រងរបួសឡើយ។
ស្ថិតក្នុងរូបភាព និងវីដេអូទាំងឡាយដែលបានផ្សាយតាមបណ្ដាញសង្គម គេឃើញប្រជាជនលើកគទៅជួយពួកអ្នកដំណើរ និងសមាជិកក្រុមយានិកដោយប្រើទូកតូចៗ។
ក្រុមហ៊ុនក៏បាននិយាយដែរថា ក្រុមហ៊ុន AIR NIUGINI បញ្ជាក់ថា មនុស្សទាំងអស់ជិះក្នុងយន្តហោះអាចជម្លៀសចេញដោយសុខសប្បាយ។ ហើយក្រុមហ៊ុនផ្ដល់រាល់ការខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ និងផ្ដល់រាល់សេចក្ដីត្រូវការចាំបាច់ជាបន្ទាន់នានា ដល់បណ្ដាអ្នកដំណើរ និងសមាជិកក្រុមយានិករបស់យើង។
យោងតាមកាសែត PACIFIC DAILY NEWS ដែលដកស្រង់សម្ដីអ្នកទទួលខុសត្រូវម្នាក់នៃព្រលានយន្តហោះថា អ្នកដំណើរ៣៦នាក់ និងសមាជិកក្រុមយានិក១១នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យសុខភាពភ្លាមៗផងដែរ។
យន្តហោះនោះបានហោះហើររវាងទីក្រុង PORT MORESBY រដ្ឋធានីប៉ាពូអាស៊ីនូវែលហ្គីណេ ដែលមានទីតាំងក្រុមហ៊ុនអាកាសចរណ៍នេះ និងក្រុង POHNPEI រដ្ឋធានីមីក្រូណេស៊ី ជាមួយការចុះសំចតគ្រោងនៅក្រុង WENO។ ក្រុមហ៊ុន AIR NIUGINI ពុំបានផ្ដល់ការបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះឡើយ។ ហើយអាជ្ញាធរប៉ាពូអាស៊ី ក៏បានប្រកាសពីការបញ្ជូននាពេលខាងមុខ បណ្ដាអ្នកសង្កេតការណ៍មកកាន់កន្លែងកើតគ្រោះថ្នាក់៕ វីដេអូដកស្រង់ចេញពី ៖ Le Huffington Post
ចែករំលែកព័តមាននេះ