រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើង៩លើក(យប់៣លើក)ស្លាប់ប្រុស៦នាក់របួសធ្ងន់ប្រុស៣នាក់របួសស្រាលស្រី៣នាក់ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹង ។ មូលហេតុគ្រោះថ្នាក់ : ល្បឿន៤លើកស្លាប់៣នាក់, មិនគោរពសិទ្ធិ១លើក, ប្រជែង៣លើកស្លាប់២នាក់, មិនប្រកាន់ស្តាំ១លើក ស្លាប់១នាក់។ សរុបស្លាប់៦នាក់ : មូ៉តូ៥នាក់(មិនពាក់មួក៤នាក់) រថយន្តតូច១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : មូ៉តូនឹងមូ៉តូ១លើក, មូ៉តូនឹងរថយន្តតូច៣លើក ស្លាប់២នាក់, មូ៉តូនឹងរថយន្តធំ១លើកស្លាប់១នាក់, មូ៉តូដួលខ្លួនឯង២លើក ស្លាប់២នាក់, រថយន្តតូចនឹងរថយន្តធំ១លើក ស្លាប់១នាក់, រថយន្តធំនឹងរថយន្តធំ១លើក ។ បណ្តាលឲ្យខូចខាតយាន១៦គ្រឿងក្នុងនោះមាន : មូ៉តូ៨គ្រឿង, រថយន្តតូច៤គ្រឿង, រថយន្តធំ៤គ្រឿង ។ យានយន្តបង្កហេតុ : មូ៉តូ៥លើក, រថយន្តតូច១លើក, រងយន្តធំ៣លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៥លើក,ផ្លូវខេត្ត៣លើក,ផ្លូវលំ១លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ២លើកស្លាប់១នាក់របួស១នាក់,ព្រះសីហនុ២លើកស្លាប់១នាក់របួសស្រី៣នាក់,ស្វាយរៀង២លើកស្លាប់១នាក់របួស១នាក់,បាត់ដំបង២លើកស្លាប់១នាក់របួស១នាក់,ព្រះវិហារ១លើកស្លាប់១នាក់និងខេត្តប៉ៃលិន១លើកស្លាប់១នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ : មធ្យោបាយចូលគោលដៅ៥១៤០គ្រឿង(មូ៉តូ៥៤%), មធ្យោបាយល្មើស១៦៩២គ្រឿង(មូ៉តូ៧០%), អប់រំ៣១៨គ្រឿង(មូ៉តូ៣៦%), មធ្យោបាយពិន័យ១៣៧៤គ្រឿង (មូ៉តូ៩៩%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ : បានចុះអនុវត្តចំនួន៤៤គោលដៅ មូ៉តូចូលគោលដៅ២០១៣គ្រឿង, អប់រំ១៦៧គ្រឿង, ពិន័យចំនួនសរុប៤៧៩គ្រឿង(មួក២០២គ្រឿង, កញ្ចក់៩៤
គ្រឿង, ស្រវឹង៤គ្រឿង, ផ្សេងៗ១២គ្រឿង) ៕
ចែករំលែកព័តមាននេះ