ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជាអ្នកឆ្លុះកង្កែបម្នាក់ ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកបឹងមួយកន្លែងនៅខាងក្រោយភូមិ ដោយមានស្នាមដាច់រយះលើផ្ទៃមុខ និងបាក់.ក ក្នុងសភាពហើមទៅហើយ ស្ថិតខាងក្រោយភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង នៅព្រឹកថ្ងៃទី១៤ កញ្ញា នេះ បន្ទាប់ពីបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល២ថ្ងៃ ដោយនគរបាលកំណត់ថា ជាអំពើឃាតកម្មវាយសម្លាប់ ។
សេចក្តីរាយការណ៍បន្តថា សាកសពជនរងគ្រោះត្រូវគេស្គាល់ ឈ្មោះ អុំ សារ៉ាន់ អាយុ៤៤ឆ្នាំ មានទីលំនៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ។ ជនរងគ្រោះបានចេញពីផ្ទះ តាំងពីថ្ងៃតី១២ កញ្ញា ដោយបានទៅរកឆ្លុះកង្កែបខាងក្រោយភូមិ ក៏បាត់ដំណឹង ហើយក្រុមគ្រួសារក៏បានដើររកដែរ តែមិនឃើញ ។
អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ ថា កម្លាំងកំពុងចុះស្រាវជ្រាវលើករណីនេះ និងអាចបំបែកបានឆាប់ផងដែរ ។
ចែករំលែកព័តមាននេះ