ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​ផ្អើល​ពេញខាងជើង​ស្ពាន​ព្រែកព្នៅ​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ពីរ​នាក់​បាន​នេសាទ​ត្រី ដោយ​អូស​នៀម ហើយ​ជាប់​ក៏​សព​បុរស​ម្នាក់​ស្ថិត​នៅ​ខាងជើង​ស្ពាន​ព្រែក​ព្នៅ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១៨ ។​…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ពីរ​នាក់​បាន​នេសាទ​ត្រី ដោយ​អូស​នៀម ហើយ​ជាប់​ក៏​សព​បុរស​ម្នាក់​ស្ថិត​នៅ​ខាងជើង​ស្ពាន​ព្រែក​ព្នៅ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១៨ ។​

​បើ​តាម​អត្តសញ្ញាណប័ណ្ណ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សំអាត សុចិ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​អាសយ​ដ្ឋាន​ភូមិ​អូរ​ដង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​

​បើ​តាម​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ង្វៀ​ង ធី​ណើ អាយុ​២៦​ឆ្នាំ ជា​អ្នកនេសាទ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់ និង​ប្តី ព្រមទាំង​កម្មករ​២​នាក់​បាន​នេសាទ​ត្រី​ដោយ​អូស​នៀម​នៅ​តាម​ដង​ទន្លេសាប​ខាងជើង​ស្ពាន​ព្រែក​ព្នៅ ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ពេល​កំពុង​តែ​អូស​នៀម​នោះ​ក៏​ស្រាប់តែ​ជាប់​សព​បុរស​ម្នាក់ ធ្វើ​ឱ្យ​ពួក​​គាត់​ក៏​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ បន្ទាប់​មក​ក៏​អូស​សព​ជន​រង​គ្រោះ​មក​ដាក់​ខាង ហើយ​ក៏​រាយការណ៍​ជូន​ប្រធាន​ភូមិ និង​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យ លុះព្រឹកថ្ងៃទី១១ កញ្ញា នេះ ក៏មានការភ្ញាក់​ផ្អើល​​តែម្តង​។​

​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ខាងលើ​គេ​នៅ​ទាន់​ដឹង​មូលហេតុ​នោះ​ទេ តែ​សមត្ថកិច្ច​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​លោតទឹក​សម្លាប់​ពីលើ​ស្ពាន​ព្រែក​ព្នៅ ហើយ​សព​មិន​អណ្តែត តែ​នៅ​ពេល​ប្តីប្រពន្ធ​ជនជាតិ​វៀតណាម​នេសាទ​ត្រី​ដោយ​អូស​នៀម​ក៏​ជាប់​សព​ជន​រង​គ្រោះ​តែ​ម្តង​  ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ