អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា និស្សិតស្រីផ្នែកចិត្តវិទ្យាម្នាក់ ត្រូវកាត់មេដៃចោលដោយសារតែកើតមហារីកដ៏កម្រមួយ។ មូលហេតុនៅពីក្រោយការកើតមហារីករបស់នាង គឺមកពីទម្លាប់ខាំក្រចកដៃ។
Courtney Whithorn អាយុ២០ឆ្នាំ មកពីក្រុង Newton Aycliffe តំបន់ Co Durham ចក្រភពអង់គ្លេស ចាប់ផ្តើមទម្លាប់ខាំក្រចកលេងតាំងពីឆ្នាំ២០១៤។ នាងធ្វើបែបនេះ នៅពេលនាងមានអារម្មណ៍ភ័យខ្លាច ព្រោះពេលនោះមានមិត្តភក្តិមួយចំនួនបានធ្វើបាបនាង។
ក្រោយពីខាំបានប៉ុន្មានឆ្នាំមក ក្រចករបស់នាងក៏ឡើងទៅជាពណ៌ខ្មៅ ដែលតម្រូវឲ្យនាងពាក់ក្រចកសិប្បនិម្មិតអស់រយៈពេល៤ឆ្នាំ ដើម្បីកុំឲ្យអ្នកផ្សេងមើលដឹង។ នាងមិនដឹងសោះឡើយថា ក្រចកដៃរបស់នាងកើតទៅជាជំងឺមហារីកម្យ៉ាងហៅថា Acral Lentiginous Subungual Melanoma។ វាជាមហារីកដ៏កម្រមួយ។
រោគវិនិច្ឆ័យរបស់នាង ត្រូវបានដឹងនៅខែកក្កដាឆ្នាំនេះ។ ក្រោយពីបានដឹងថា ខ្លួនឯងមានជំងឺមហារីកក្រចកហើយ នាងក៏ឲ្យគ្រូពេទ្យធ្វើការវះកាត់ជាបន្តបន្ទាប់មួយដំណាក់កាលម្តងៗសរុបបួនដង រហូតដល់អស់ម្រាមមេដៃ។ គ្រូពេទ្យប្រាប់នាងឲ្យនៅតាមដានបន្តទៀតក្នុងរយៈពេល៥ឆ្នាំទៅមុខ ដើម្បីឲ្យដឹងថា មានការវិវឌ្ឍរបស់កោសិកាមហារីកឬអត់?
សូមប្រយ័ត្នទាំងអស់គ្នាណា អ្នកដែលមានទម្លាប់បែបនេះ…!
ចែករំលែកព័តមាននេះ