ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​នៅ​កន្លែង​ទៀត​ហើយ សូម​ប្រយ័ត្ន​ក្នុង​ការ​បើកបរ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​ពន្លះ​ម៉ូតូ​ស្លាប់​ម្នាក់ អ្នកបើកបរ​ដាក់​មេ​ប្រូច​បាត់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី ឈាន​ចូល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​ពន្លះ​ម៉ូតូ​ស្លាប់​ម្នាក់ អ្នកបើកបរ​ដាក់​មេ​ប្រូច​បាត់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី ឈាន​ចូល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៨-១៧៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ​ទទួល​ផ្នែក​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ព៌​ណ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AV- 0560 បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1F- 1404 បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ឈ្មោះ យ័ន សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មូលហេតុ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុ​ង បើកបរ​មិន​ប្រកាន់​ស្តាំ រំលោភ​ចូល​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ចរាចរណ៍​ក្នុង​គន្លង​ផ្លូវ​ផ្ទុយ​ទិស​គ្នា​ខាងស្តាំ​ដៃ​របស់​គេ ក្រោយ​កើតហេតុ​វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ