ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ចំនួន​១៤​រូប ត្រូវ​បាន​ដោះ​លែង​ទាំង​កណ្តាលអធ្រាត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពីយប់មិញទណ្ឌិត​១៤​រូប បាន​ប្តូរ​ឯក​ស​ណ្ឌា​ន​ពន្ធនាគារ ដោយ​ជំនួស​មក​វិញ ក្នុង​សំលៀក​បំពាក់​ចម្រុះ​ពណ៌​ផ្សេង​ៗ​គ្នា នៅ​វេលា​កណ្តាលអធ្រាត្រ​ប្រហែល​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៧ សីហា ត្រូវ​បាន​ដោះ​លែង…

រាជធានី​ភ្នំពេញ ៖ កាលពីយប់មិញទណ្ឌិត​១៤​រូប បាន​ប្តូរ​ឯក​ស​ណ្ឌា​ន​ពន្ធនាគារ ដោយ​ជំនួស​មក​វិញ ក្នុង​សំលៀក​បំពាក់​ចម្រុះ​ពណ៌​ផ្សេង​ៗ​គ្នា នៅ​វេលា​កណ្តាលអធ្រាត្រ​ប្រហែល​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៧ សីហា ត្រូវ​បាន​ដោះ​លែង និង​ដឹក​ចេញពី​គុក​ព្រៃ​ស តាម​ការ​គ្រោងទុក​មែន ដោយ​រថ​ន្ត​ធុន​ធំ​មួយ​គ្រឿង​បើក​យ៉ាង​លឿន ។

នោះ គឺជា​រថយន្ត​របស់​ពន្ធនាគារ​មាន​ជញ្ជាំង​បាំង​ជិត ដោយ​សំណាញ់​ដែក ពណ៌​ខៀវ បាន​នាំ​ចេញ​ទណ្ឌិត​សរុប​១៤​រូប ដោយ​មាន​សមត្ថកិច្ច​អមដំណើរ​ឆ្ពោះទៅ​កាន់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​ទាំង​កណ្តាលរាត្រី​ងងឹត​សូន្យសុង ខណៈ​ពេល​ដែល​មនុស្ស​ទាំងឡាយ​កំពុង​ចូល​គេង​លក់​ស្កប់ស្កល់ វេលា​ពាក់កណ្តាល​អធ្រាត្រ ។
ចុង​ក្រោយ​គេ​បានឃើញ​បុរស​ទាំង​១៤​នាក់ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុងផ្ទះ​សំណាក់​ដី​មាស​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​១ ខណ្ឌ​ធិ៍​សែន​ជ័យ ។ មុន​ពេល​ចាក​ចេញពី​ផ្ទះសំណាក់​ប្រភេទ​ផ្ទះល្វែង ស្ថិត​ក្នុងភូមិ​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បាច់ផ្កា​ត្រូវ​បាន​គេ​ហុច​ទៅ​ឲ្យ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា តំណាង​ឲ្យ​អតីត​អ្នកទោស​ទាំងនោះ មុន​ពេល​ចាកចេញ និង​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​តាម​យក​ព័ត៌មាន​ពេញ​មួយ​ថ្ងៃ ដោយ​ក្តី​នឿយ​ហាត់ ទីបំផុត​ពិតជា​មានការ​ដោះ​លែង​មែន ។

ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​បាន​បន្តិច​នៅ​ឯ​កន្លែង​ប្រមូលផ្តុំ​ខាង​មាត់ច្រក​នៃ​ផ្ទះសំណាក់ លោក មា​ជ សុ​វ​ណ្ណា​រ៉ា តំណាង​ឲ្យ​អ្នកទោស​១៤​នាក់ បាន​ចេញ​មក​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ប្រមាណ​៤០​នាទី​ថា​«​ពួក​យើងខ្ញុំ​សូម​អរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ដែល​បាន​អន្តរាគមន៍​ដោះ​លែង​រូបយើង​ខ្ញុំ ។ អរគុណ​ដល់​អង្គការ​អន្តរជាតិ​នានា​ដែល​បាន​ផ្តល់​ជំនួយ​» ។ ដោយ​ចូល​ផ្ទះសំណាក់​ដី​មាស​(​ល្វែង​)​មុន​ពេល​បែក​គ្នា​ទៅ​កាន់​ផ្ទះ​រៀង​ៗ​ខ្លួន ។

លោក មា​ជ សុ​វ​ណ្ណា​បាន​ថ្លែង​ទៀង​ថា​៖«​ដោយសារ​វិបត្តិ​នយោបាយ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា បរទេស​គេ​មើល​វាយតម្លៃ​ស្ថានភាព​នយោបាយ​ថា កំពុង​ដើរទៅ​ក្រោយ ។ តែ​ខ្ញុំ​គិត​ថា​អ្នកដឹកនាំ​ខ្មែរ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិន​ឆ្កួត​ទេ គឺ​ឆ្លាត​ដើម្បី​ប្រយោជន៍​ជាតិ​» ។ លោក​ថា សម្តេច​តេ ជោ មាន​ផ្លូវ​ហើយ អ្នក​ន​យ​បាយ​ជាន់ខ្ពស់​គេ​មិន​ដែល​បិទផ្លូវ​នយោបាយ​ទេ ។ គេ​បិទ​ម្ខាង​ទុក​ម្ខាង ដើម្បី​ឯកភាព​ជាតិខ្មែរ ។ លោក​ថា​« ខ្ញុំ​តែ​មាន​ជំនឿ​ខ្មែរ​ស្បែក​ដូច​គ្នា ។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ស្បែក​ខ្មៅ​កូន​អ្នកស្រែ ខ្ញុំ​ក៏​ស្បែក​ខ្មៅ​ក៏​ជា​កូន​អ្នកស្រែ​ដែរ​» ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​លើក​ឡើង​ថា យើង​ត្រូវ​បើកចំហ​ជើងមេឃ ។ យើង​មិន​បង្កើត​សត្រូវ​ទេ តែ​យើង​បង្កើត​មិត្ត គ្មាន​សត្រូវ​តែ​មាន​មិត្ត ។ ធ្វើ​នយោបាយ​ចិន​ក៏​ធ្វើ​អា​មេ​រិ​ក​ក៏​ធ្វើ សហគមន៍​ក៏​ធ្វើ និង​អ្នក​ជិតខាង​ក៏​ធ្វើ​ខ្មែរ​ឆ្លាត​» ។ ខ្មែរ​មាន​ខួរក្បាល​មិន​អន់​ទេ ចេះ​សាង​អង្គរវត្ត​មិន​មាន​គ្រឹះ​អាច​ធ្វើ​បាន ។ ពេល​នេះ​លោក​ជឿ​ថា សម្តេច​តេ​ជោ​ហ៊ុន​សែន​មិន​បិទផ្លូវ​នយោបាយ​ទេ ។ អ្នកដឹកនាំ​គេ​ចេះ​ណាស់ តែ​លោក​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​រៀន​ធ្វើ​នយោបាយ​ដោយ​ប្រើ​ប្រាជ្ញា កុំ​លាប​ពណ៌ កុំ​កាប់សម្លាប់​គ្នា ហើយ​លោក​នឹង​ធ្វើ​នយោបាយ​បន្ត​ទៀត ។

ក្រុម​អ្នកទោស​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ ក្នុង​ចំណោម​១៤​នាក់ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ២០១៨​នេះ បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ជាមួយនឹង​ស្នាម​មេដៃ​របស់​ខ្លួន ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ដើម្បី​សូម​ឲ្យ​មានការ​ដោះ​លែង​តាម​សំណើរ​ថ្វាយ​ព្រះមហាក្សត្រ​ស្នើ​សុំ​ព្រះ​រាជទាន​លើកលែងទោស​ដល់​ពួក​គាត់ ។

ទណ្ឌិត​ទាំង​១១​នាក់ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ​ពី​បទ​ដឹកនាំ​កុបកម្ម និង​ចូលរួម​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ក្បែរ​វត្ត​ភ្នំ បណ្តាល​ឲ្យ​សន្តិសុខ​ជាង​៣០​នាក់​របួស ៕

កែសម្រួលដោយ