ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ការ​បង្កើត​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុជា​ពេលវេលា​សម​ស្រប​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​កំពុង​រីក​ចម្រើន អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​កម្ពុជា​មើលឃើញ​ថា ការ​បង្កើត​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា (Cambodia Fintech Association ) នៅ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​កំពុង​រីក​ចម្រើន អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​កម្ពុជា​មើលឃើញ​ថា ការ​បង្កើត​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា (Cambodia Fintech Association ) នៅ​ពេល​នេះ គឺជា​ពេលវេលា​សម​ស្រប​មួយ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ដើរ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

លោក ឃួ​ន សុ​ភ័​ទ្ធ សហ​ស្ថាបនិក​ក្រុមហ៊ុន Morakot ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្នែក​Software បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ សីហា ថា ស្ថិត​ក្នុង​បរិបទ​ប្រទេស​សព្វ​ថ្ងៃនេះ ការ​បង្កើត​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គឺជា​ពេលវេលា​ដែល​ល្អ ហើយ​កម្ពុជា​អាច​ចាប់ផ្តើម​ធ្វើ​បាន ព្រោះថា​ការ​បង្កើត​សមាគម នឹង​ជួយ​ឲ្យ​អ្នករក​ស៊ីក្នុង​វិស័យ​បច្ចេកវិទ្យា មាន​សំឡេង​តែ​មួយ ងាយស្រួល​ក្នុង​ការ​ធ្វើការ ខណៈ​សព្វ​ថ្ងៃនេះ​បច្ចេកវិទ្យា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ទៅ​ហើយ ។

លោក ឃួ​ន សុ​ភ័​ទ្ធ និយាយ​ថា ៖« សមាគម​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​រវាង​ក្រុមហ៊ុន ជាមួយ​វិនិយោគិន និង​អាច​ជួយ​ដោះ​ដូរ​បច្ចេកទេស ឬ​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​បង្កើត​ឡើង​ថ្មី​ៗ ហើយ​នៅ​ក្នុង​បរិបទ​សព្វ​ថ្ងៃនេះ ខ្ញុំ​គិត​ថា​ការ​បង្កើត​សមាគម​នេះ​ឡើង ជា​ពេលវេលា​មួយ​ល្អ ដែល​យើង​មិន​អាច​រង់ចាំ​ទៀត​ទេ ព្រោះ​នៅ​ស្រុក​គេ គេ​បង្កើត​មុន និង​ទៅ​លឿន​ជាង​យើង​ទៅ​ហើយ »​។

លោក​បន្ត​ថា ៖« នេះ​ជា​រឿង​មួយ​ល្អ​សម្រាប់​ស្រុក​ខ្មែរ បើ​យើង​ចាប់ផ្តើម ខ្ញុំ​ជឿ​ថា​វា​នឹង​ដើរ​លឿន ដោយសារ​យើង​ថ្មី យើង​អត់​មាន​ប្រព័ន្ធ​ចាស់​ផ្សេង​ៗ​ដែល​ត្រូវ​រុះរើ​ទេ »​។ សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា (CFA)​គឺជា​ស្ថាប័ន​ចម្រុះ និង​មិន​រក​ប្រាក់​ចំណេញ​មួយ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ FinTech ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ជំរុញ​កិច្ចសហការ​រវាង​អ្នកចូលរួម និង​ភាគី​ពាក់ព័ន្ធ​ទាំង ឡាយ​ក្នុង​ប្រព័ន្ធ​អេកូ FinTech ក្នុង​ប្រទេសកម្ពុជា ។សមាគម​នេះ គឺជា​ស្ថាប័ន​មួយ​ដែល​សមាជិក​របស់​ខ្លួន​ជា​តំណាង​ឱ្យ​ភាគី​ពាក់ព័ន្ធ​គ្រប់​រូបភាព​ក្នុង​វិស័យ​FinTech ចាប់តាំងពី​ក្រុមហ៊ុន​ច្នៃប្រឌិត​ក្នុង​ដំណាក់កាល​ដំបូង រហូត​ដល់​ក្រុមហ៊ុន​ធំ​ៗ​ដែល​នាំមុខ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​អ្នក​ផ្តល់​សេវាកម្ម​នានា ។

អនុប្រធាន​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា លោក Eddie Lee បាន​មាន​ប្រសាសន៍​ថា សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ជា​ស្ថាប័ន​មួយ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍​វិស័យ FinTech នៅ​កម្ពុជា ។ លោក​ថ្លែង​ថា ៖« បច្ចុប្បន្ន យើង​បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន និង​សមាគម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូ​ទាំង​សកលលោក ដើម្បី​សហការ​ទៅ​លើ​គំនិត​ផ្តួចផ្តើម​ផ្សេង​ៗ​ទាក់ទង​នឹង​វិស័យ FinTech ដើម្បី​ឲ្យ​ឧស្សាហកម្ម​នេះ​ទទួល​បាន​ភាព​ចាស់ទុំ និង​មានការ​ច្នៃប្រឌិត​កាន់តែ​ច្រើន​ឡើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ