ព្យុះបោកបក់យ៉ាងលឿនវាយប្រហារប្រទេសចិន
ប្រទេសចិន ៖ ព្យុះទីហ្វុង YAGI ជាព្យុះទី១៤ប្រចាំឆ្នាំ កាលពីថ្ងៃទី១២ សីហា វេលាម៉ោង២៣និង៣៥នាទីម៉ោងក្នុងស្រុក បានវាយប្រហារលើស្រុក WENLING…
ប្រទេសចិន ៖ ព្យុះទីហ្វុង YAGI ជាព្យុះទី១៤ប្រចាំឆ្នាំ កាលពីថ្ងៃទី១២ សីហា វេលាម៉ោង២៣និង៣៥នាទីម៉ោងក្នុងស្រុក បានវាយប្រហារលើស្រុក WENLING…
ប្រទេសចិន ៖ ព្យុះទីហ្វុង YAGI ជាព្យុះទី១៤ប្រចាំឆ្នាំ កាលពីថ្ងៃទី១២ សីហា វេលាម៉ោង២៣និង៣៥នាទីម៉ោងក្នុងស្រុក បានវាយប្រហារលើស្រុក WENLING ខេត្ត ZHEJIANG ភាគខាងកើតចិន ដោយមានខ្យល់បោកបក់ក្នុងល្បឿនដល់ទៅ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យទឹកជំនន់ខេត្តថា នារសៀលថ្ងៃទី១២ សីហា មនុស្ស២០៤.៩៤៩នាក់ក្នុងទីក្រុង១០នៃខេត្តនោះ ត្រូវបានជម្លៀសចេញ ហើយនាវានេសាទសរុប២០.៩៤៩គ្រឿង និងនាវាឯទៀតៗ៤៥២៦គ្រឿង ត្រូវវិលមកកាន់កំពង់ផែរកកន្លែងសុវត្តិភាព។ ព្យុះនេះនាំឲ្យមានខ្យល់បោកបក់ខ្លាំង ព្រមទាំងភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់ភាគច្រើននៃខេត្តនោះពីថ្ងៃទី១២ទៅ១៣ សីហា។
ព្យុះ YAGI នឹងចុះថមថយកម្លាំងបន្តិចម្ដងៗ ខណៈវាបោកបក់ឆ្ពោះទៅភាគពាយ័ព្យ។ ហើយផ្នែកឧតុនិយមជាតិចិនកាលពីថ្ងៃទី១២ សីហា បានចេញការប្រកាសអាសន្នកម្រិតខ្ពស់មួយនៃខ្យល់ព្យុះនេះ៕
ចែករំលែកព័តមាននេះ