ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ទឹកកក​ដាក់​ឱ្យ​ម៉ូយ​អស់ ប្រះ​ខ្លួន​ដេក​កណ្តាលផ្លូវ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បត់​ជ្រុល​ខ្លាំង​ពេក បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​បោក​ទៅ​លើ​សួនច្បារ​ពុះ​ទ្រូងផ្លូវ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណា​ម្នាក់​រង​គ្រោះ​ឡើយ ហើយ​ក្នុង​ពេល​ក្រឡាប់​នោះ រថយន្ត​ខាងលើ​ក៏​មិន​មាន​ដឹក​ទឹកកក​នៅ​ក្នុង​នោះ​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បត់​ជ្រុល​ខ្លាំង​ពេក បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​បោក​ទៅ​លើ​សួនច្បារ​ពុះ​ទ្រូងផ្លូវ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណា​ម្នាក់​រង​គ្រោះ​ឡើយ ហើយ​ក្នុង​ពេល​ក្រឡាប់​នោះ រថយន្ត​ខាងលើ​ក៏​មិន​មាន​ដឹក​ទឹកកក​នៅ​ក្នុង​នោះ​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ កែង​ផ្លូវ​បេតុង​ចូល​ផ្សារ​សាមគ្គី ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៣៤៧៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។ នៅ​មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ដឹក​ទឹកកក​ដាក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​សាមគ្គី លុះ​ពេល​ដាក់​ទឹកកក​អស់ហើយ​បាន​បើក​ត្រឡប់​ក្រោយ​វិញ ដោយ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន និង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​ផ្លូវ​បេតុង​ឡើង​ទៅ​លើ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ឡើង​ទៅ​ដល់​លើ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​បាន​បត់​ឆ្វេង​ជ្រុល​ឆ្ពោះទៅ​ទិស​ខាងជើង ទើប​បណ្ដាល​ឲ្យ​ក្រឡាប់​បោក​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ខាងលើ​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ រួម​ជាមួយនឹង​អ្នកដំណើរ​តាម​ផ្លូវ​មាន​គ្រោះថ្នាក់​នោះ​ឡើយ ។ បន្ទាប់​មក នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រ​សាំ​ង​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង​បាន​ឲ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ