ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អេ​ស្ប៉ា​ញ ៖ ទោះ Ronaldo ទៅ​ដល់​ជើងមេឃ​ក៏​យើង​តាម​ចាប់​គេ​ឱ្យ​ទាល់តែ​បាន

6 ឆ្នាំ មុន

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អេ​ស្ប៉ា​ញ​បាន​ព្រមាន​ដល់​កីឡាករ Cristiano Ronaldo ថា ទោះបីជា​ស្ថិត​ក្នុង​ប្រទេស​អ៊ី​តា​លី​ក៏​ដោយ​ក៏​ដីការ​ចាប់ខ្លួន​នៅ​ដំណើរការ​ប្រក្រតី​រឿង​គេចពន្ធ ។ ក្លិប​ស្តេច​ស Real Madrid ព្រម​បើកទ្វារ​ឱ្យ…

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អេ​ស្ប៉ា​ញ​បាន​ព្រមាន​ដល់​កីឡាករ Cristiano Ronaldo ថា ទោះបីជា​ស្ថិត​ក្នុង​ប្រទេស​អ៊ី​តា​លី​ក៏​ដោយ​ក៏​ដីការ​ចាប់ខ្លួន​នៅ​ដំណើរការ​ប្រក្រតី​រឿង​គេចពន្ធ ។

ក្លិប​ស្តេច​ស Real Madrid ព្រម​បើកទ្វារ​ឱ្យ Ronaldo ទៅ​ក្លិប​សេះបង្កង់ Juventus តែ​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​តែ​ប្រឈម​ការ​ជាប់ពន្ធ​ធនាគារ​ដដែល ខណៈ​ដឺ​ការ​ចាប់ខ្លួន​របស់​គេ​អាច​​នៅ​តែ​ប្រព្រឹត្តិ​ទៅ​ជា​ធម្មតា ។

តារា​ឆ្នើម​វ័យ​៣៣​ឆ្នាំ Ronaldo បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គេចវេស​ពន្ធ​យូរ​ឆ្នាំ​មក​ហើយ​ទោះបី​ធ្លាប់​មាន​ប្រភព​ព័ត៌មាន​លើក​ឡើង​កាលពី​មិថុនា​ថា​ជម្លោះ​រ៉ាំរ៉ៃ​ឈាន​ដល់​ការ​ដោះស្រាយ​រួច​ក៏​ដោយ​ចុះ ។

លោក Jose Maria Mollinedo រដ្ឋលេខាធិការ​នៃ​សហភាព​របស់​ក្រសួង​ហិរញ្ញវត្ថុ​អេ​ស្ប៉ា​ញ​ហៅ​កាត់​ថា GESTHA មាន​ប្រសាសន៍​ថា ការ​ផ្ទេរ​ទៅ​ក្លិប​ក្នុង​ក្រប​ខណ្ឌ​ស៊េរី A មិន​អាច​កែរ​ប្រែ​ស្ថានភាព​គេចវេស​ពន្ធ​របស់ Ronaldo បាន​ឡើយ ខណៈ​រូបគេ​អាច​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ ១៨,៨ លាន​អឺ​រ៉ូ ឬ​ជាង ២១ លាន​ដុល្លារ ។

ទន្ទឹម​គ្នា​វា​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ចុះហត្ថលេខា​របស់ Ronaldo ជាមួយ​ក្លិប​ជើងឯក​អ៊ី​តា​លី​នឹង​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ច្រើន​ជាង​លើ​ពន្ធ​ចំណូល​របស់​ពលរដ្ឋ​ក្នុង​ប្រទេស ។ មេធាវី​របស់​គេ​នឹង​នៅ​តែ​ការពារ​រូបគេ​ក្នុង​តុលាការ​អេ​ស្ប៉ា​ញ​ហើយ​ក៏​មានការ​លូកដៃ​ពី​តុលាការ​យុត្តិធម៌​អឺរ៉ុប​នៅ​ក្នុង​ករណី​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ