ខេត្តឧត្តរមានជ័យ ៖ នគរបាលបានឃាត់ខ្លួនបុរសម្នាក់ ពីបទបង្កអំពើហិង្សាដោយយកកាំបិតខ្វែវកាប់ប្រពន្ធរបស់ខ្លួនបណ្តាលឱ្យរងរបួសដៃស្តាំ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល ។
ស្ត្រីជាប្រពន្ធដែលរងរបួសឈ្មោះ ជួ នួន អាយុ៥០ឆ្នាំ ចំណែកប្តីដែលមានចិត្តឃោរឃៅឈ្មោះ រស់ ខន ហៅពៅ អាយុ៤៧ឆ្នាំ ប្តីប្រពន្ធនេះ រស់នៅក្នុងភូមិ-ឃុំខាងលើ ។
អ្នកភូមិជិតខាងបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងអ្នកទាំង២នាក់ជជែកនិងឈ្លោះប្រកែកគ្នា បន្តិចក្រោយមកស្រាប់តែប្តីទាញកាំបិតខ្វែវដេញកាប់ប្រពន្ធតែម្តង ។ ពេលឃើញបែបនេះក៏នាំគ្នាចាប់ឃាត់ និងរាយការណ៍ទៅសមត្ថកិច្ចមកនាំខ្លួនបុរសជាប្តីយកទៅអធិការដ្ឋានស្រុកតែម្តង ។ អ្នកភូមិបញ្ជាក់ថាបុរសរូបនេះ កន្លងមកតែងតែរករឿងប្រពន្ធកូនជាញឹកញាប់ ។
នគរបាលស្រុកបន្ទាយអំពិលបានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីអ្នកភូមិ សមត្ថកិច្ចបានចុះទៅដល់និងនាំខ្លួនបុរសជាប្តីមកអធិការដ្ឋានស្រុកដើម្បីសាកសួរ ។
យោងតាមការសាកសួរ និងចម្លើយរបស់ជនសង្ស័យសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នង
ការដ្ឋាននគបាលខេត្តទៀត។
ចែករំលែកព័តមាននេះ