ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! ​បើក​សារមន្ទីរ​ជាតិ​ធ្វើ​ជាទីតាំង​ថត​អាពាហ៍ពិពាហ៍

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សារមន្ទីរ​ជាតិ​តូ​ក្យូ​គឺជា​ស្ថាបត្យ​កម្ម​ដ៏​ស្រស់​ស្អាត​មួយ​របស់​ជប៉ុន ដែល​មាន​ប្រវត្តិ​ជា​យូរ​ដល់​ទៅ​១២៣​ឆ្នាំ និង​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​ជប៉ុន ។ អគារ​នោះ​មាន​រូបរាង​ជា​សា្ថ​ប​ត្យ​កម្ម​អឺរ៉ុប​លាយឡំ​នឹង​វប្បធម៌​របស់​ជប៉ុន បាន​ចេញ​មូ​៉​ដ​ដោយ​លោក​កា​តា​យ៉ា​ម៉ា ថូ​កូ​ម៉ា (Katayama…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សារមន្ទីរ​ជាតិ​តូ​ក្យូ​គឺជា​ស្ថាបត្យ​កម្ម​ដ៏​ស្រស់​ស្អាត​មួយ​របស់​ជប៉ុន ដែល​មាន​ប្រវត្តិ​ជា​យូរ​ដល់​ទៅ​១២៣​ឆ្នាំ និង​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​ជប៉ុន ។ អគារ​នោះ​មាន​រូបរាង​ជា​សា្ថ​ប​ត្យ​កម្ម​អឺរ៉ុប​លាយឡំ​នឹង​វប្បធម៌​របស់​ជប៉ុន បាន​ចេញ​មូ​៉​ដ​ដោយ​លោក​កា​តា​យ៉ា​ម៉ា ថូ​កូ​ម៉ា (Katayama Tokuma) ស្ថាបនិក​ដែល​ចេញ​ម៉ូ​ដ​ព្រះរាជវាំង នៅ​ក្រុង​តូ​ក្យូ និង​ជា​ផ្នែក​មួយ​នៃ​សារមន្ទីរ​ដ៏​សំខាន់​របស់​ជប៉ុន ។

ស្ថាបត្យកម្ម​ដ៏​ស្រស់​ស្អាត​នោះ​បាន​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ និង​គូស្នេហ៍​ជា​ច្រើន​ប្រើ​ជាទី​តាំង​​សម្រាប់​ថតរូប ប៉ុន្តែ​សារមន្ទីរ​បាន​បិទ​តាំងពី​ខែមិថុនា ២០១៥ ។ ជា​ចុង​ក្រោយ​សារ​មន្ទីរ​ក៏​បាន​ឆ្លើយ​តប​លើ​សំណើ​របស់​សណ្ឋាគារ «​រី​ហ្គា រ៉ូ​យ៉ា​ល់ ក្យូ​តូ​» (Rihga Royal Hotel Kyoto) ឲ្យ​បើក​សារមន្ទីរ​ធ្វើ​ជា​កន្លែង​ថតរូប​កម្សាន្ត​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ តែ​ត្រូវ​មាន​លក្ខខណ្ឌ​សុំ​ការ​អនុញ្ញាត ឬ​កក់​ទុកជា​មុន​សិន ដោយ​ចំណាយ​ប្រហែល​១​លាន​ដល់​១,៣​លាន​យ៉េ​ន និង​មួយ​ថ្ងៃ​ចូល​បាន​តែ​មួយគូ​ប៉ុណ្ណោះ ។

ទោះបីជា​មានការ​ចំណាយ​ខ្ពស់​ក៏​ដោយ ប៉ុន្តែ​មាន​សេដ្ឋី​ជប៉ុន​ជា​ច្រើន​នាក់​បាន​ចាប់​អារម្មណ៍ ព្រោះ​ជាទី​កន្លែង​ពិសេស​នៅ​ក្នុង​ប្រទេស និង​ផ្ដល់​ឱកាស​ឲ្យ​ប្រើ​បាន​រហូត​ដល់​ខែមីនា ២០១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ