ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០១៨ បានឈានចូលដល់រាត្រីដណ្តើម
ពានក្រោយរកឃើញក្រុមខ្លាំងពីរ គឺមាន់គកបារាំង និងក្រឡាអុកក្រូអាស៊ីដែលពួកគេត្រូវប្រកួតស៊ីសាច់ហុតឈាមគ្នាលើសមរភូមិវាលស្មៅនៅក្នុងទឹកដីរុស្ស៊ី ។
នៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នេះដែរ គេសង្កេតឃើញថា ក្លិប Man City បានបំបែកកំណត់ត្រាពិសេសមួយនៅក្នុងការប្រកួតដ៏ធំនេះ ពោលគឺមានកីឡាករដល់ទៅ១៦រូបបង្ហាញខ្លួន វ៉ាដាច់ក្លិបធំៗផ្សេងទៀតដូចជា Real Madrid(១៥រូប), Barcelona(១៤រូប), Paris SG, Tottenham Hotspur និងChelsea(១២រូប) ។ ខណៈក្លិប Juventus, Man Utd, Bayern(១១រូប) និងក្លិបAtletico(៩រូប) ។
កីឡាករទាំង១៦រូបរបស់ក្លិប Man Cityនេះ ស្ថិតក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន(២រូប), បែលហ្ស៊ិក(២រូប) ប្រេស៊ីល(៤រូប), អង់គ្លេស(៤រូប), បារាំង(១រូប), អាល្លឺម៉ង់(១រូប), អេស្ប៉ាញ(១រូប) និងព័រទុយហ្គាល់(១រូប) ៕
ចែករំលែកព័តមាននេះ