ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

YouTube ចេញមុខសុំទោសអ្នកទស្សនា World Cup អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

6 ឆ្នាំ មុន

YouTube បានសុំទោសរឿងបំផ្លាញចំណីអារម្មណ៍អ្នកទស្សនា World Cup អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 រវាងក្រុមអង់គ្លេស និងក្រូអាត…

YouTube បានសុំទោសរឿងបំផ្លាញចំណីអារម្មណ៍អ្នកទស្សនា World Cup អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 រវាងក្រុមអង់គ្លេស និងក្រូអាត ។

កាលពីរាត្រីថ្ងៃទី12 កក្កដា កន្លងមក YouTube បានធ្វើឱ្យអាក់ខានការផ្សាយផ្ទាល់ក្នុងព្រឹត្តិ​ការណ៍​​នៃការប្រកួតដ៏សំខាន់បំផុត ដោយសារចង់សាកល្បងបញ្ចេញការផ្សាយលើទូរទស្សន៍ខ្សែ​កាប​របស់ខ្លួនដែលអាចមើលដោយប្រើប្រាស់អ៊ិនធើណេតដូចគ្នា ជំនួសការមើលតាម YouTube ។

ការសាកល្បង YouTube TV នោះធ្វើឡើងប្រហែលមួយម៉ោង បានធ្វើឱ្យអ្នកគាំទ្រអង់គ្លេសរាប់សែននាក់ខកខានមិនអាចមើលការប្រកួតក្រុមដែលខ្លួនស្រឡាញ់បាន ។

ក្រុមហ៊ុន Google ដែលគ្រប់គ្រងសេវាកម្មវីដេអូមិនផ្តល់នូវការទស្សនាទទេនោះផងដែរ បានផ្ញើអ៊ីម៉ែលទៅកាន់អ្នកចង់មើលវីដេអូ គឺមានតម្លៃ10ដុល្លារក្នុងមួយសប្តាហ៍ ដោយតម្លៃបច្ចុប្បន្ននេះ YouTube TV បានដំឡើងថ្លៃរបស់វាដល់ 40ដុល្លារ ក្នុងមួយខែ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ