ចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ស្រីស្អាតម្នាក់បានទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយពីបង្ហោះហែកកេរ្ត៍មិត្តប្រុសរឿងមានរថយន្តក្លែងក្លាយបន្លំជារថយន្តប្រណីត Porsche។
ជាធម្មតាទៅហើយ ដែលរបស់របរប្រើប្រាស់មិនសុទ្ធ (អាយ) ជាច្រើនមានប្រភពមកពីប្រទេសចិន។ ក្នុងនោះក៏មានរថយន្តផងដែរ ដែលកូពីម៉ូដតាមរថយន្តម៉ាកល្បីៗ មើលទៅហាក់បីដូចជារថយន្តម៉ាកហ្ស៊ីនអ៊ីចឹង។
ស្រីស្អាតម្នាក់នៅប្រទេសចិន ដំបូងឡើយលង់ស្នេហ៍នឹងបុរសម្នាក់ ដោយសារតែគេជិះរថយន្តម៉ាកល្បី Porsche Cayenne។ តាមការពិត រថយន្តនោះមិនមែនជារថយន្តហ្ស៊ីននោះទេ។ តែនាងមើលមិនដឹង ហើយក៏លង់ស្រឡាញ់ដល់ថ្នាក់បង្ហោះរាល់សកម្មភាពដើរលេងជាមួយនឹងបុរសម្នាក់នោះ។
ដល់ពេលនាងបង្ហោះរូបនាងនៅក្នុងរថយន្ត ទើបមហាជនប្រាប់ថា រថយន្តនោះគឺជារថយន្តម៉ាកក្លែងក្លាយតែប៉ុណ្ណោះ។ វាមើលទៅហាក់បីដូចជារថយន្តម៉ាកមែនទែនអ៊ីចឹង ព្រោះថា សូម្បីតែឡូហ្គោក៏ធ្វើម៉ូដដូចដែរ។ នាងមិនសុខចិត្ត ក៏បង្ហោះហែកកេរ្ត៍ប្រាប់មហាជនថា បុរសដែលនាងលង់ស្រឡាញ់នោះ ធ្វើពុធដូចជាខ្លួនឯងជាអ្នកមាន ដល់ថ្នាក់ជិះរថយន្តអាយកូពីដូចរថយន្តប្រណីត។ តែសម្រាប់មហាជន គេមិនគាំទ្រនាងឡើយ ព្រោះថា នាងស្រឡាញ់មនុស្សប្រុស ព្រោះតែទ្រព្យសម្បត្តិ មិនមែនចិត្តនឹងចិត្ត។
គួរបញ្ជាក់ផងដែរថា រថយន្តមួយនោះមានម៉ាក Zotye SR9 ដែលកូពីម៉ូដតាមរថយន្ត Porsche Cayenne។ វាមិនប្រណីតដូចរថយន្តមែនទែននោះទេ តែវាខំធ្វើម៉ូដឲ្យស្រដៀង។
ចែករំលែកព័តមាននេះ