ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពីក្រោយ​ឡាន​ស្លា.ប់ខ្លួន​ឯង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៣១ និង​១៣២ ស្ថិត​ក្នុងភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង…

ខេត្តកំពត​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៣១ និង​១៣២ ស្ថិត​ក្នុងភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។    ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កោ​ញ ហួយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​មាន​រឹទ្ធ ស្រុក​ដងទង់​។ ចំណែក​ម៉ូតូ​ធំ​មួយគ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ស៊ី​ប៊ី​អ (CBR) ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១B-៩៨២៧ ។

សមត្ថកិច្ច​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាកមី​ស៊ី​ធូ ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ កំពត ៣A-០៦៩២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បត់​ចូល​កា​រ៉ា​ស់​សាំង ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក​ស៊ី​ប៊ី​អ​(CBR) ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១B-៩៨២៧ បើកបរមក​ពីក្រោយ​រថយន្ត​យ៉ាង​លឿន ដោយ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​គូថ​រថយន្ត​ខាងលើ​ដែល​បត់​ចូល​កា​រ៉ា​ស់​ខាងឆ្វេង​ដៃ​នោះ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ជាមួយនឹង​​ម៉ូតូ​ជន​រង​គ្រោះ​។ ក្រោយ​ពី​ពិនិត្យ​វាស់វែង​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ