ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​គាស់​រថយន្ត​អស់​ជាង​មួយ​ម៉ោងទំរាំ​​យក​សព​គាត់​ចេញ​មក​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ស្រាប់តែ​រថយន្ត​បែក​កង់​ខាងក្រោយ​បណ្តាល​ឲ្យ​រេ​ចង្កូត​ឡើង​ទៅ​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​ផ្ទប់​​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​កៀប​អ្នកបើកបរ​រថយន្ត​ជាប់​ក្នុង​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អា​ណោ​ច​អាធ័ម​ ។ ហេតុការណ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងជើង​វត្ត​ឃ្មួ​ញ​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ស្រាប់តែ​រថយន្ត​បែក​កង់​ខាងក្រោយ​បណ្តាល​ឲ្យ​រេ​ចង្កូត​ឡើង​ទៅ​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​ផ្ទប់​​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​កៀប​អ្នកបើកបរ​រថយន្ត​ជាប់​ក្នុង​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អា​ណោ​ច​អាធ័ម​ ។ ហេតុការណ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងជើង​វត្ត​ឃ្មួ​ញ​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ព្រុំ សា​រុន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នក​គួ​ក​ជេរ​ដី ស្នាក់​នៅផ្ទះ​០៣ ផ្លូវ​២០ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំ​ណើ​រ​នៅ​ឃុំ​មេបុណ្យ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៥៧៩១ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បែក​កង់​ខាងក្រោយ​ចំហៀង​ខាងឆ្វេង ហើយ​រថយន្ត​រេ​ចង្កូត​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​ទ្រេត​ដល់​ដី ចំណែកឯ​រថយន្ត​បាន​ក្រឡាប់​ផ្ងា​ជើង​ក្រពឹត​ជាប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ​បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួ​រ​ឲ្យ​អាណោចអាធ័ម​។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍ ហើយ​​បាន​នាំ​គ្នា​ធ្វើការ​គាស់​រថយន្ត​ដើម្បី​យក​អ្នកបើកបរ​រថយន្ត​ចេញពី​ក្នុង​រថយន្ត​អស់​រយៈពេល​ប្រមាណ​ជាង​មួយ​ម៉ោង​ទើប​អាច​យក​សព​​បុរស​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​មក​ខាងក្រៅ​បាន​។ក្រោយ​ពេល​កើតហេតុ​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា
ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ដោយឡែក​សព​បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ដើម្បី​រង់​​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ