ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ពូជ​ថ្មី​របស់​ប្រេ​ស៊ី​ល Gabriel Jesus មិន​ត្រូវការ​ឈ្នះ​ស្បែកជើង​មាសតែ​ចង់បាន​…

5 ឆ្នាំ មុន

មុន​ការ​ប្រកួត​មក​ដល់ ខ្សែប្រយុទ្ធ​វ័យក្មេង Gabriel Jesus របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លបាន​និយាយ​យ៉ាង​មុតមាំ​ថា រូប​លោក​ចង់​ដណ្តើម​ពាន World Cup ជូន​ប្រទេស​ជាតិ ជា​ជាង​ឈ្នះ​ស្បែកជើង​មាស…

មុន​ការ​ប្រកួត​មក​ដល់ ខ្សែប្រយុទ្ធ​វ័យក្មេង Gabriel Jesus របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លបាន​និយាយ​យ៉ាង​មុតមាំ​ថា រូប​លោក​ចង់​ដណ្តើម​ពាន World Cup ជូន​ប្រទេស​ជាតិ ជា​ជាង​ឈ្នះ​ស្បែកជើង​មាស ។

តារា​ក្មេង​ទើប​រះតែ​សមត្ថភាព​ខ្ពស់​មិនធម្មតា​រូប​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​ជា​ច្រើន​នាក់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លិបមេឃខៀវ Manchester City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages ។

ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ កីឡាករ Gabriel Jesus បាន​លើក​ឡើង​ថា​ «​បើ​ទោះជា​ខ្ញុំ​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​កីឡាករ​១១​នាក់​ដំបូង​ក្តី ក៏​ខ្ញុំ​មិន​ខឹង​នឹង​គ្រូបង្វឹក​ដែរ ព្រោះថា​វា​មិន​អាស្រ័យ​លើ​ទម្រង់​ដែល​គ្រូបង្វឹក​ចាត់ចែង​នោះ​ទេ ប៉ុន្តែ​វា​ការ​សហការ​គ្នា​នៅ​លើ​ទីលាន» ។

កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បន្ថែម​ថា «​ខ្ញុំ​មិន​រំពឹង​ថា ខ្ញុំ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ ព្រោះ​មាន​កីឡាករ​ឆ្នើម​នៅ​ព្រឹត្តិការណ៍​នេះ​ច្រើន​ណាស់ ។ អ្វី​ដែល​ខ្ញុំ​ផ្តោត​សំខាន់​នោះ​គឺ​ការ​ដណ្តើម​ពានរង្វាន់​ជូន​ជាតិ​របស់ខ្ញុំ ទោះ​ខ្ញុំ​មិន​បាន​ស៊ុត​ចូល​១​គ្រាប់​ក្តី ។ ហើយ​ខ្ញុំ​ជឿ​ថា ប្រសិនបើ​ក្រុម​សហការ​គ្នា​លេង​បាន​យ៉ាង​ល្អ នោះ​កីឡាករ​នីមួយ​ៗ​នឹង​លេង​កាន់តែខ្លាំង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ