ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​រឿង «​ដេក​ផ្ទះ​ឈ្នះ​ឯង​» សម្តេច​តេ​ជោ​ថា ប្រឹង​ដេក​ផ្ទះ​តិច​គ្រោះថ្នាក់​ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ​បាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​អ្នក​រិះគន់​មួយ​ចំនួន​ដែល​បាន​ផ្សព្វផ្សាយ​នូវ​ឃ្លាឃ្លោង «​ដេក​ផ្ទះ​ឈ្នះ​ស្អាត​» និង «​ដេក​ផ្ទះ​ឈ្នះ​ឯង​»…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ​បាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​អ្នក​រិះគន់​មួយ​ចំនួន​ដែល​បាន​ផ្សព្វផ្សាយ​នូវ​ឃ្លាឃ្លោង «​ដេក​ផ្ទះ​ឈ្នះ​ស្អាត​» និង «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ដើម្បី​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ។

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​- កម្មការិនី​ជាង​២​ម៉ឺន​នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង សម្តេច​តេ​ជោ ហ៊ុន សែន ដំបូង​ៗ​បាន​ពន្យល់​កម្មករ​-​កម្មការិនី​ឲ្យ​ខិតខំ​ប្រឹងប្រែង​រក្សា​ការងារ​ដែល​មាន​ក្នុង​ដៃ ដើម្បី​បាន​ក្តី​សុខ​ក៏​ដូច​ជា ការ​រក​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រៅប្រទេស គឺជា​នយោបាយ​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ ហើយ​តាម​រយៈ​ការងារ​នៅ​ក្រៅប្រទេស​នោះ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ដូច​ជា នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​ជាដើម ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ៖ «​យើង​កំពុង​តែ​ខិតខំ​បើក​ទីផ្សារ​ការងារ​នៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ដូច​ជា នៅ​តំបន់​មជ្ឈិមបូព៌ា ។ ពូ​គ្រាន់តែ​ជម្រាប់​ថា រឿង​នេះ​វា​ឥត​ចម្លែក​ទេ ។ អ្នកខ្លះ​គេ​ចោទ​ពូ​ថា ដឹកនាំ​ប្រទេស​ត្រឹមតែ​ប​ញ្ជួ​ន​ខ្មែរ​ឲ្យ​ទៅ​ធ្វើ​ខ្ញុំគេ ។ សម្តេច​បន្ថែម​ថា ជាក់ស្តែង​ប្រទេស​ហ្វី​លី​ពី​ន គឺ​មាន​ប្រជាពលរដ្ឋ​ធ្វើការ​នៅ​ក្រៅប្រទេស​ជាង​១០​លាន​នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ហ្វី​លី​ពី​ន​ជាង​១ ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​កម្ពុជា ដែល​ភាគច្រើន​អ្នក​ទាំងនោះ គឺ​មក​ធ្វើ​មេដោះ​ឲ្យ​បរទេស​នៅ​ស្រុក​ខ្មែរ ។ សម្រាប់​ប្រទេស​គុយ​វ៉ែត​វិញ ដែល​មាន​ប្រជាជន​ប្រមាណ​ជាង​១​លាន​នាក់ គឺ​មាន​កម្មករ​ហ្វី​លី​ពី​ន ១៦ ម៉ឺន​នាក់ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​យើង​កំពុង​បើក​ផ្សារ​ទៅ​ទីនោះ ដើម្បី​ប​ញ្ជួ​ន​ពលករ​ខ្មែរ ហើយ​ក្នុង​នោះ​ពលករ​របស់​យើង ដែល​កាន់សាសនា​អ៊ី​ស្លា​ម​អាច​មាន​លទ្ធភាព​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីនោះ​» ។ សម្តេច​បញ្ជាក់​ថា កន្លង​មក គឺ​មាន​អ្នក​បោក​យក​ទៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ទម្រាំ​ទៅ​រក​ក្មួយ​ៗ​ទាំងនោះ​បាន គឺ​ពិបាក​ណាស់ ដូច្នេះ «​ឥឡូវ​យើង​ត្រូវ​មាន​កិច្ចព្រមព្រៀង​ឲ្យ​បាន​ច្បាស់លាស់ ត្រូវ​ធានា​នូវ​សិទ្ធ​ពលករ​របស់​យើង​នៅ​ក្រៅប្រទេស » ។ ប​ច្ចុ​ប្ប​ន្នេះ​ប្រទេស​កូរ៉េ​មាន​ពលករ​ខ្មែរ​បម្រើ​ការ​នៅ​ទី​នៅះ​ជាង​៥​ម៉ឺន ហើយ​ថ្នាក់ដឹកនាំ​ក៏​កំពុង​ចរចារ​ជាមួយ​កូរ៉េ ដើម្បី​បង្កើន​ចំនួន​កម្មករ​ឲ្យ​បាន​ច្រើន​ជាង​មុន ។ ទន្ទឹម​នឹង​នោះ​ថ្នាក់ដឹកនាំ​ក៏​បាន​ចរចារ​ជាមួយ​ជប៉ុន ហើយ​ក៏​បា​នប​ញ្ជួ​ន​កម្មសិក្សាការី​ខ្មែរ​ទៅ​បម្រើ​ការងារ​ជា​អ្នក​ថែទាំ​មនុស្ស​ចាស់ បាន​ខ្លះ​ៗ ហើយ​សម្រាប់​ការងារ​មួយ​នេះ គឺ​ភាគច្រើន​ដោះស្រាយ​ជូន​បាន​ឲ្យ​ទៅ​អ្នករៀន​វិស័យ​វេជ្ជសាស្ត្រ ។

ថ្មី​ៗ​នេះ​ក៏​មានការ​វាយប្រហារ​ដោយ​ពាក្យ​ឃ្លាឃ្លោង​ថា «​ដេក​ផ្ទះ​ឈ្នះ​ស្អាត​» និង «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ដែល​កន្លង​មក​មាន​អតីត​សមាជិក​អតីត​បក្ស​ប្រឆាំង​ប្រើប្រាស់​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​ថា នឹង​ទទួល​បាន​ជោគជ័យ​ដោយ​មិនបាច់​ខំ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ។

ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា ៖ «​អ្នកខ្លះ​បាន​និយាយ​ថា «​ដេក​ផ្ទះ​ឈ្នះ​ស្អាត ។ ដេក​ផ្ទះ​ឈ្នះ​ឯង ។ អ​ញ្ចឹ​ង​ប្រឹង​ដេក​ផ្ទះ​តិច​ទៅ វា​ឆាប់​ងាប់​ហើយ វា​មានអី​ទៀត ។ កោតតែ​ចេះ​និយាយ​ទៅ​រួច​អា​ដេក​ផ្ទះ​ឈ្នះ​ស្អាត ដេក​ផ្ទះ​ឈ្នះ​ឯង​»​។ សម្តេច​នាយក​រដ្ឋមន្ត្រី​សម្តែង​ការ​ហួសចិត្ត​ដែល​អ្នក​ទាំងនោះ​និយាយ​បែប​នេះ ដោយ​បញ្ជាក់​ថា​៖ «​អ្នកឯង​ដេក​ផ្ទះ ដេក​មិន​ព្រម​ក្រោក មិន​ព្រម​ងើប​ស៊ី​បាយ​ក៏​អ្នកឯង​ដាច់ខ្យល់​ងាប់​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ