ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ៗ​​២.៥០៥​នាក់​នាំ​គា្នស្រាត

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ក្រុង​ដាប់​លី​ន ប្រទេស​អៀរ​ឡង់ ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ស្រី ​Lucia Sinigagliesi មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ ​«Guinness World…

សារព័ត៌មាន​ពី​ក្រុង​ដាប់​លី​ន ប្រទេស​អៀរ​ឡង់ ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ស្រី ​Lucia Sinigagliesi មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ ​«Guinness World Record» បង្ហើប​ឲ្យ​ដឹង​ថា ​ស្ត្រី​ជនជាតិ​អៀរ​ឡង់​សរុប​២.៥០៥​នាក់ នាំ​គ្នា​ស្រាត​ហែល និង​ត្រាំ​ក្នុង​ទឹក​​រយៈពេល​៥​នាទី ។ វា​ជា​ចំនួន​ច្រើន​បំផុត​នៅ​តំបន់ឆ្នេរ ​Magheramore ស្ថិត​នៅ​ចម្ងាយ​​ប្រហែល​៥០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ក្រុង​ដាប់​លី​ន កាលពី​ថ្ងៃ​ទី​៩ មិថុនា ២០១៨ និង​ជា​ឯតទគ្គ​កម្ម​ថ្មី​នៅ​លើ​ពិភពលោក ។

សម្រាប់​ឯតទគ្គ​កម្ម​ចាស់​បាន​កើតឡើង​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៥ មាន​អ្នក​ចូលរួម​ចំនួន​៧៨៦​នាក់​បាន​ស្រាត​ហែល​ទឹកសមុទ្រ​បង្ហាញខ្លួន​ស្រាត​ននល​នៅ​ក្រុង​ភើ​ត ក្នុង​សីតុណ្ហភាព​នៅ​ក្នុង​ទឹក​មាន​ប្រហែល​១២​អង្សា​សេ ។

លោកស្រី​ដាយ​ដ្រេ បេ​ត​សុ​ន​(Deirdre Betson) មនុស្ស​ម្នាក់​ដែល​ចូលរួម​ក្នុង​ការងារ​នេះ​បង្ហើប​ឲ្យ​ដឹង​ថា ជា​រឿង​គួរ​ឲ្យ​ចម្លែក​ខ្លួន​មិន​ធ្លាប់​ស្រាត​នៅ​ចំពោះ​មុខ​មហាជន​យ៉ាង​ច្រើន​​បែប​នេះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ដ៏​លេចធ្លោ និង​មាន​ភាព​ប្រាកដប្រជា​បំផុត​កម្រ​កើត​មាន។ កិច្ចការ​នៅ​ក្នុងឆ្នាំនេះ​នឹង​ប្រមូលប្រាក់​បរិច្ចាគ​ចូល​ទៅ​ក្នុង​អង្គការ​សប្បុរសធម៌​ប្រឆាំង​នឹង​ជំងឺមហារីក​សម្រាប់​កុមារ​«Aoibheann’s Pink Tie» ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ