រាជធានីភ្នំពេញ ៖ បើយើងនិយាយចំពោះប្រជាជនកម្ពុជាវិញពួកគាត់មិនសូវជាយល់ទេ តើអ្វីទៅ គឺជាបដិវត្តន៍ពណ៌ដែលនេះជាហេតុធ្វើឲ្យប្រជាជនខ្មែរយើងងាយរងគ្រោះដោយសារពួកអ្នកនយោបាយពង្វក់ ឬក៏ប្រើប្រាស់ឲ្យចូលរួមក្នុងសកម្មភាពបដិវត្តន៍ពណ៌ ដោយមិនដឹងខ្លួនពីអ្នកនយោបាយនោះទេ ។បដិវត្តន៍ពណ៌Color revolution)ឬក៏ហៅម្យ៉ាងទៀតថា បដិវត្តន៍ផ្កាដោយបដិវត្តន៍នេះពួកគេជាដំបូងប្រើប្រាស់វិធីសាស្ត្រអហិង្សារ ឬដោយសន្តិវិធី ដើម្បីឲ្យកើតមាននូវការផ្លាស់ប្តូររដ្ធអំណាច ។ នេះបើតាមលោកបណ្ឌិតសភាចារ្យរស់ចន្ត្រាបុត្រ ។
ក្នុងគោលបំណងធ្វើឲ្យប្រជាជនកម្ពុជាកាន់តែយល់ច្បាស់នៃផលវិបាក់នៃបដិវត្តន៍ពណ៌នឹងថែរក្សាសុខសន្តិភាពដែលបានមកយ៉ាងលំបាករបស់ប្រទេសកម្ពុជាទូរទស្សន៍ក្នុងស្រុកមួយ ចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនាកន្លងមកនេះ លោកបណ្ឌិតសភាចារ្យរស់ ចន្ត្រាបុត្រទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា បដិវត្តន៍ពណ៌មានលក្ខណៈខុសគ្នាបន្តិចបន្តួច ជាមួយនឹងរដ្ធប្រហារ និងបដិវត្តន៍ប៉ុន្តែធាតុពិត គឺជាការធ្វើរដ្ធប្រហារតាមរបៀបថ្មីដែលប្រកបដោយភាពច្នៃប្រឌិតពូកគេតែងតែប្រើប្រាស់ផ្កាឬជាសញ្ញាអ្វីមួយ ដើម្បីប្រមូលផ្តុំប្រជាជន យុវជន សិស្សនិស្សិត កម្មករ ។ ធ្វើការជួបជុំចូលរួមក្នុងសកម្មភាពបដិវត្តន៍ព័ណ៌ ។
លោកបណ្ឌិតបន្តថា តាមការពិតទៅចាប់តាំងពីការបោះឆ្នោតអាណត្តិទីមួយមកម្ល៉េះ ប្រទេសកម្ពុជាយើងបានរងនូវការធ្វើបដិវត្តន៍ពណ៌ទៅហើយ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត ។ រហូតដល់ឆ្នាំ២០១៣ សកម្មភាពបដិវត្តន៍ពណ៌មានការវិវត្តន៍ជាខ្លាំងជាសំណាងបំផុតរបស់ប្រទេសកម្ពុជា និងប្រជាជនដែលរាជរដ្ធាភិបាលបានកំចាត់ចោលទាំងស្រុងនូវ ឬសគល់នៃបដិវត្តន៍ពណ៌បញ្ឈប់បាននូវការវិវត្តន៍របស់បដិវត្តន៍ពណ៌។
លោកបណ្ឌិតសភាចារ្យរស់ចន្ត្រាបុត្រទីប្រឹក្សាផ្ទាល់សម្តេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ៖«បើសិនជារាជរដ្ធាភិបាលដែលមានសម្តេចអគ្គសេនាបតីតេជោហ៊ុនសែនជាប្រមុខមិនបានទប់ស្កាត់បដិវត្តន៍ពណ៌បានទាន់ពេលវេលាទេនោះម្ល៉េះបដិវត្តន៍ពណ៌មិនត្រឹមតែជាគ្រោះថ្នាក់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសេចក្តីវិនាសយ៉ាងធ្ងន់ធ្ងរមកដល់ប្រទេសជាតិថែមទៀតផង ។បណ្ឌិតសភាចារ្យរស់ចន្ត្រាបុត្របានបន្តថាការចាប់ផ្តើមនៃបដិវត្តន៍ពណ៌ គឺមានលក្ខណៈជាការជួបជុំបាតុកម្មកូដកម្ម ។ ដើម្បីផ្តួលរំលំរដ្ធាភិបាលស្របច្បាប់ ។ ដំណាក់កាលនៃបដិវត្តន៍ពណ៌ គឺចាប់ផ្តើមពីការជួបជុំក្នុងទ្រង់ទ្រាយតូចទៅជាធំ និងវិវត្តន៍ទៅជាទ្រង់ទ្រាយកាន់តែធំឡើងៗក្លាយជាវិនាសកម្មយ៉ាងធំធេងសម្រាប់ប្រទេសជាតិទាំងមូល ។
មន្ត្រីជាន់ខ្ពស់របស់រាជរដ្ធាភិបាលកម្ពុជាបានបញ្ជាក់ថា ប្រសិនជាប្រទេសកម្ពុជាមិនបានចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ទេនោះជាលទ្ធផលចុងក្រោយនៃបដិវត្តន៍ពណ៌នេះធ្វើឲ្យប្រទេសរងគ្រោះថា្នក់ដ៏ធំធេង ។ តួយ៉ាងដូចជា បដិវត្តន៍ផ្កាកូលាបនៃប្រទេសហ្ស៊ក់ហ្ស៊ី(Georgia)ក្នុងឆ្នាំ២០០៣ បដិវត្តន៍ពណ៌ទឹកក្រូចនៃប្រទេសអ៊ុយក្រែន(Ukraine)ក្នុងឆ្នាំ២០០៤ និងបដិវត្តន៍ផ្កា ធូលីបនៃប្រទេសឃើគីស្ថានKyrgyzstan)ក្នុងឆ្នាំ២០០៥ ។
លោកបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ៖ ក្នុងចំណោយការបះបោរទាំងឡាយ គឺមានមួយភាគប្រាំ គឺបណ្តាលឲ្យមានមនុស្សរងរបួស ឬក៏ស្លាប់បាត់បង់ជីវិត ។ កាន់តែគួរឲ្យខ្លាចទៀតនោះនៅក្នុងប្រទេសខ្លះអ្នកចូលរួមត្រូវបានគេឲ្យលេបថ្នាំញៀន ដើម្បីធ្វើការប្រឆាំងដោយគ្មានខ្លាចការនឿយហត់ ឬសេចក្តីស្លាប់ឡើយ ។
លោកបណ្ឌិតលើកឡើងទៀតថា ទោះនៅប្រទេសណាក៏ដោយអ្នកដឹកនាំបដិវត្តន៍ពណ៌តែងសន្យាថា និងនាំប្រទេសឈានទៅរកការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមានធ្វើឲ្យប្រទេសជាតិរីកចម្រើនថ្កុំថ្កើងតែធាតុការសន្យាទាំងនោះមិនដែលកើតចេញជារូបរៀងបានឡើយ ។
លោកបណ្ឌិតក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់កុំឲ្យចូលរួមក្នុងសកម្មភាពបដិវត្តន៍ពណ៌ ហើយត្រូវចូលរួមយ៉ាងសកម្មនឹងរាជរដ្ធាភិបាល ក្នុងការរក្សាសុខសន្តិភាពរបស់ប្រទេសជាតិកម្ពុជាយើងព្រោះ យើងមានសន្តិភាពនៅក្មេងខ្ចីនៅឡើយពោល គឺចាប់តាំងពីឆ្នាំ១៩៩៨មកទើបប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមការពារ គឺស្របតាមពាក្យស្លោកមួយថា ទាំងអស់គ្នា ដើម្បីសន្តិភាពនិងសន្តិភាពសម្រាប់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ