«AFP» នៅក្រុងឡុងដ៍ចក្រភពអង់គ្លេសផ្សាយថា ច្បាប់នៃការហាមឃាត់រក្សាទុកភ្លុកដំរីនឹងមានសុពលភាពនៅគ្រប់ទិសទី ហើយអ្នកដែលល្មើសត្រូវជាប់គុកប្រហែល៥ឆ្នាំ និងពិន័យអាស្រ័យលើការត្រួតពិនិត្យរបស់អាជ្ញាធរ ។ ការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេស ត្រូវឆ្លងកាត់ការយល់ស្របពីសភាជាមុនសិន ដើម្បីមានប្រសិទ្ធភាព ។ គម្រោងនៃការបង្កើតច្បាប់ បានកើតឡើងក្រោយពីមានកិច្ចពិភាក្សាជាមួយពលរដ្ឋ ឃើញថា មានប្រហែល៨៨%នៃអ្នកឆ្លើយនឹងសំនួរប្រហែល៧០.០០០នាក់ បានគាំទ្រលើបម្រាមនេះ។
លោកម៉ៃឃើល ហ្គូវ (Michael Gove ) រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់អង់គ្លេសថ្លែងថា ភ្លុកដំរីមិនគួរប្រទះឃើញក្នុងលក្ខណៈជាទំនិញទេអង់គ្លេសនឹងចេញច្បាប់ហាមលក់ភ្លុកដំរីយ៉ាងតឹងរ៉ឹងមួយនៅលើពិភពលោក ដើម្បីគ្រប់គ្រងដំរី ។
តាមទិន្នន័យរបស់អាជ្ញាធរអង់គ្លេសបង្ហាញថា មានការទិញ-លក់សត្វព្រៃខុសច្បាប់ក្នុងតម្លៃខ្ពស់ដល់ទៅ១៧.០០០លានផោន ឬប្រហែល២៣.៨០០លានដុល្លារ ។ ចំនួនដំរីនៅលើពិភពលោកបានធ្លាក់ចុះជិត១ភាគ៣ ក្នុងអំឡុង១០ឆ្នាំកន្លងមក ហើយមានដំរីត្រូវសម្លាប់ក្នុងមួយឆ្នាំប្រហែល២០.០០០ក្បាលតាមតម្រូវការភ្លុកដំរីនៅលើទីផ្សារពិភពលោក ៕
ចែករំលែកព័តមាននេះ