ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​អស់សង្ឃឹម​… ដើម​ផ្កា​មួយ​ដើម​អាច​កែប្រែ​ជីវិត​គាត់បែប​នេះ

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចង់​កាត់​ជើង​របស់​ខ្លួន​ចោល ក្រោយ​ឆ្កូត​ជាមួយនឹង​ដើម​ផ្កា​ពុល​ម្យ៉ាង​ហៅ​ថា Hogweed ។ Nathan…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចង់​កាត់​ជើង​របស់​ខ្លួន​ចោល ក្រោយ​ឆ្កូត​ជាមួយនឹង​ដើម​ផ្កា​ពុល​ម្យ៉ាង​ហៅ​ថា Hogweed ។

Nathan Davies អាយុ​៣២​ឆ្នាំ បាន​ទៅ​ថែ​សួន​កាលពី​ថ្ងៃ​២០ តែ​ត្រូវ​បាន​ឆ្កូត​ស្បែក​ជាមួយនឹង​ដើម​ផ្កា Hogweed​។ គាត់​ស្មាន​តែ​គ្មាន​បញ្ហា​អ្វី ហើយ​ក៏​មិន​ខ្វល់ខ្វាយ​ទៅ​មន្ទីរពេទ្យ ស្រាប់តែ​ថ្ងៃស្អែក​ឃើញ​មាន​ពងទឹក​ថ្លា​មួយ​នៅ​លើ​ជើង ក៏​ចាប់ផ្តើម​មានការ​សង្ស័យ​។ រំលង​ពីរ​បី​ថ្ងៃ​មក Nathan ស្រាប់តែ​សន្លប់ ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់​។

នៅ​ទីនោះ គ្រូពេទ្យ​រក​ឃើញ​ថា ស្នាម​របួស​មានការ​បង្ក​រោគ ហើយ​កំពុង​តែ​ស៊ីសាច់​ឲ្យ​ងាប់​បណ្តើរ​ៗ​។ ការ​វះកាត់​ក៏​បាន​ធ្វើ​ឡើង ដោយ​ម្តង​ហើយ​ម្តងទៀត ព្រោះ​ការ​ស៊ី​ចេះ​តែ​រាលដាល​។ រហូត​ដល់​ពេល​នេះ គ្រូពេទ្យ​ប្រាប់ Nathan ថា នឹង​អាច​ប្រឈម​នឹង​ពិការ​ភាព​។ ដោយសារ​តែ​ពាក្យ​នេះ គាត់​ពិតជា​អស់សង្ឃឹម ហើយ​មិន​ស្មាន​សោះ​ថា គ្រាន់តែ​ដើម​ផ្កា​មួយ​ដើម​សោះ អាច​កែប្រែ​ជីវិត​របស់​គាត់​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម Hogweed ត្រូវ​បាន​គេ​ស្គាល់​ជាដើម​ផ្កា​មាន​ពិស​ខ្លាំង​បំផុត​នៅ​អង់គ្លេស​។ នៅ​ស្រុក​យើង​មិនដឹង​ថា មាន​ដែរ​ឬ​អត់​នោះ​ទេ​។ តែ​យើង​ត្រូវ​ប្រយ័ត្ន​ទាំង​អស់​​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ