ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​គេ​បាន​២​ថ្ងៃ​ជិះ​រក​កន្លែង​លក់ ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ចាប់​វ៉ៃ​ខ្នោះ​បញ្ជូន​ទៅ​កាន់​តុលាការ ដោយ​ជាប់​សង្ស័យ​ក្នុង​ករណី​ចោរកម្ម​។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ វេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ចាប់​វ៉ៃ​ខ្នោះ​បញ្ជូន​ទៅ​កាន់​តុលាការ ដោយ​ជាប់​សង្ស័យ​ក្នុង​ករណី​ចោរកម្ម​។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ វេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ស្ថិត​ក្នុងភូមិ​ឃុំ និង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ក្នុង​ករណី​លួច​ម៉ូតូ​ខាងលើ​មានឈ្មោះ អ៊ី​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រឡាច​ស ឃុំ​ត្របែក ស្រុក​កំចាយមារ ខេត្តព្រៃវែង ហើយ​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡា​ត់ លី​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​ចិ​ន្តាំ ឃុំ និង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ហើយ​បាន​យក​មក​លាក់​ទុក​នៅ​ក្នុង​ដេប៉ូ​លក់​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ក្រចាប​១ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង រហូត​ដល់​វេលា​ម៉ោង​៥ និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​បន្ទាប់ ពេល​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ ដែល​លួច​បាន បម្រុង​យក​ទៅ​លក់ ក៏​ត្រូវ​សមត្ថកិច្ច​ពួនស្ទាក់​ចាប់​បាន​តែ​ម្តង​។ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ