ខឹងពេកប្រើត្រាក់ទ័រកម្ទេចរថយន្តទំនើបចោល (មានវីដេអូ)
ចិន ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា រថយន្តស៊េរីទំនើប Range Rover ស្រោបទៅដោយពណ៌មាស ត្រូវបានកម្ទេចម៉ត់ផ្នែកខាងមុខ…
ចិន ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា រថយន្តស៊េរីទំនើប Range Rover ស្រោបទៅដោយពណ៌មាស ត្រូវបានកម្ទេចម៉ត់ផ្នែកខាងមុខ…
ចិន ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា រថយន្តស៊េរីទំនើប Range Rover ស្រោបទៅដោយពណ៌មាស ត្រូវបានកម្ទេចម៉ត់ផ្នែកខាងមុខ ដោយសារតែត្រាក់ទ័ររបស់ម្ចាស់បំណុល។
ហេតុការណ៍នេះកើតឡើងនៅសង្កាត់ Lishi ក្រុង Luliang ភាគខាងជើងប្រទេសចិន។ អ្នកបើកត្រាក់ទ័រត្រូវបានគេស្គាល់ថា ត្រកូល Gao ដែលបានបើកទៅឈប់នៅមុខរថយន្ត Range Rover ដែលកំពុងចតចោល។
គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏ផ្អើលដល់ប៉ូលិស។ នៅពេលប៉ូលិសចាប់ខ្លួនសាកសួរ Gao បានប្រាប់ថា នេះមកពីម្ចាស់រថយន្ត Range Rover មិនព្រមសងលុយទាល់តែសោះ បើទោះបីជាតាមទារប៉ុនណាក៏ដោយ។
ប៉ូលិសបានសម្រេចឃាត់ខ្លួនជនបង្ករយៈពេល១៥ថ្ងៃ រង់ចាំការដោះស្រាយ៕
វីដេអូដកស្រង់ចេញពី ៖ F.J Entertaintment TV
https://www.youtube.com/watch?v=qWUAdRaK2nQ
ចែករំលែកព័តមាននេះ