រាជធានីភ្នំពេញ ៖ ក្មេងស្រីវ័យម្នាក់បានស្នាក់នៅស៊ីឈ្នួលបម្រើការងារនៅក្នុងផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែងបានរងនូវទារុណកម្មពីសំណាក់ថៅកែរបស់ខ្លួនរយៈពេល៤ឆ្នាំមកហើយ ។ ទង្វើដ៏សាហាវព្រៃផ្សៃនេះមានរយៈពេល៤ឆ្នាំកន្លងមកហើយតាំងពីនាងមានអាយុទើបតែ១២ឆ្នាំម្ល៉េះ និងមិនត្រូវបានគេដឹងឡើយ ។
ប៉ុន្តែក្នុងពេលថ្មីៗនេះត្រូវបានអ្នកជិតខាងដឹងហើយបានរាយការណ៍ជូននគរបាលឲ្យចុះទៅរំដោះចេញហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅជាប់ផ្សារបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ នាងមានអាយុ១៦ឆ្នាំហើយ ប៉ុន្តែនៅមានមាឌល្អិត និងមានសភាពស្គមស្គាំង និងស្លេកស្លាំងគួរឲ្យអាណិត ។ ចំណែថៅកែចិត្តអប្រិយគ្មានធម៌មេត្តានោះក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញានៅឡើយដែរ ប្រពន្ធមានអាយុប្រហែល៣០ឆ្នាំ និងប្តីអាយុប្រហែល៤០ឆ្នាំ មានមុខរបរលក់សម្លៀកបំពាក់នៅជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានស្ត្រីម្ចាស់ផ្ទះប្រើអំពើហិង្សា ធ្វើទារុណកម្មវាយ ឬយកឈើចាក់ និងឈានដល់បង្អត់អាហារ ហើយពេលខ្លះចាក់សោរបង្ខាំងទុកក្នុងផ្ទះថែមទៀតផង ។ ទង្វើដ៏សាហាវព្រៃផ្សៃនេះមានរយៈពេល៤ឆ្នាំកន្លងមកហើយតាំងពីនាងមានអាយុទើបតែ១២ឆ្នាំម្ល៉េះ និងមិនត្រូវបានគេដឹងឡើយ ។
ប្រភខាងលើបានបន្តថា ការធ្វើទារុណកម្មលើកូនឈ្នួលខាងលើនេះមិនអាចលាក់បាំងជិតរហូតបានឡើយទីបំផុតត្រូវបានបែកធ្លាយដោយអត់ទ្រាំទៅនឹងសកម្មភាព និងទង្វើព្រៃផ្សៃនេះបានអ្នកដឹងហេតុការណ៍ក៏បានជួយប្ដឹងនគរបាលឲ្យចុះទៅអន្តរាគមន៍ ។
ពេលនោះស្ត្រីដែលជាថៅកែបានបញ្ចេញចរិកកាចដាក់ក្មេងស្រីរងគ្រោះនៅនឹងមុខនគរបាលថែមទៀត ប៉ុន្តែទីបំផុតត្រូវបាននគរបាលឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្ដិ៍ តែនៅមិនទាន់ដឹងថា នគរបាលចាត់ការស្ត្រីនោះបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ