រាជធានីភ្នំពេញ ៖ អគ្គមេបញ្ជាការជាន់ខ្ពស់ចំនួន៣រូបនៃកងយោធពលខេមភូមិន្ទបានឈរឈ្មោះជាបេក្ខជន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ។ នេះបើតាមឲ្យដឹងពីអ្នកនាំពាក្យក្រសួ ងការពារជាតិ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងលើកបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ឧសភាថា ការព្យួរតួនាទីអគ្គមេបញ្ជាការជាន់ខ្ពស់៣រូប នៅ កងយោធពលខេរមភូមិន្ទដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោត ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា«មេទ័ពសំខាន់ៗរបស់កម្ពុជា៣រូបនោះ រួមមានលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៦ មកពីគណបក្សប្រជាជនកម្ពុជានឹងត្រូវព្យួរតួនាទីបណ្តោះអាសន្នសម្រាប់ការបោះ ឆ្នោតនាខែកក្កដា ខាងមុខនេះ ។
នាយឧត្តមសេនីយ៍ឈុំ សុជាតិបានបញ្ជាក់បន្តថា «ការព្យួរតួនាទីបណ្តោះអាសន្នសម្រាប់មេទ័ពទាំង៣ នៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទនាពេលខាងមុខនេះ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជាដែលតម្រូវឱ្យបេក្ខជនតំណាងរាស្ត្រព្យួរតួនាទីជាបណ្តោះអាសន្ន ។ មាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គឺតម្រូវឱ្យមន្ត្រីរាជការ មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនាដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ។
អគ្គមេបញ្ជាការជាន់ខ្ពស់ទាំង៣រូបមានទី១- លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌលខេត្តព្រះសីហនុ ទី២- លោកនាយឧត្តមសេនីយ៍ គន់ គីម បានឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិតែមួយគត់នៅមណ្ឌលឧត្តរមានជ័យ និងទី៣- នាយឧត្តមសេនីយ៍ មាស សុភា បានឈរជាបេក្ខជនតំណាងរាស្ត្រ ពេញសិទ្ធិតែមួយគត់ នៅមណ្ឌលព្រះវិហារ ។
សូមជម្រាបផងដែរថា គណបក្សកាន់អំណាចបានបេក្ខជនតំណាងរាស្ដ្ររបស់ជាយុវជនមាន អាយុខ្ទង់៣០ឆ្នាំ និងក្រោម៣០ឆ្នាំ ចំនួន២០នាក់ក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ ឆ្នាំ២០១៨ នៅទូទាំង២៥ រាជធានី-ខេត្ត បេក្ខជនសរុប ២៧១រូប ក្នុងនោះបេក្ខជនពេញសិទ្ធិ១២៥រូប និងបេក្ខជនបម្រុង១៤៦រូប ។
បេក្ខជនឈរឈ្មោះសរុបទាំង២៧១រូបនោះ មាន២០រូប ជាបេក្ខជនតំណាងរាស្ដ្រដែលមានវ័យខ្ទង់៣០ឆ្នាំ និងក្រោម៣០ឆ្នាំ រួមមាន ៖
១. លោក ហ៊ុន ម៉ានី ៖ អាយុ៣៦ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី២ នៅមណ្ឌលខេត្តកំពង់ស្ពឺ។
២. លោក សាយ សំអាល់ ៖ អាយុ៣៨ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តត្បូងឃ្មុំ ។
៣. លោក ស សុខា ៖ អាយុ៣៧ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តព្រៃវែង ។
៤. លោក សុខ សូកាន ៖ អាយុ៣៥ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តតាកែវ។
៥. លោក ឌី វិជ្ជា ៖ អាយុ៣៧ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១ មណ្ឌលខេត្តស្វាយរៀង ។
៦.លោក យឹម លាត ៖ អាយុ៣២ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ មណ្ឌលខេត្តកំពង់ធំ ។
៧. លោក ឃឹង នុភាព ៖ អាយុ៣៩ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៥ មណ្ឌលខេត្តកំពង់ធំ ។
៨. លោក នង វាសនា ៖ អាយុ៣៦ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពង់ធំ ។
៩. លោក យ៉ូវ សេងគុណ៖ អាយុ២៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៤ មណ្ឌលខេត្តកំពង់ធំ ។
១០. លោក ម៉ាត់ សេត ៖ អាយុ៣៨ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពត ។
១១. លោក មឿង គង្គា ៖ អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តកំពត ។
១២. លោកស្រី ជ្រឹង បុទុមរង្សី ៖ អាយុ៣៥ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១១ មណ្ឌលខេត្តកណ្ដាល ។
១៣. លោកស្រី ឈី វ៉ា៖ អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តកោះកុង ។
១៤. លោក នួន ផារ័ត្ន ៖ អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៤ មណ្ឌលភ្នំពេញ ។
១៥. លោក ឃុត ចាន់ដារ៉ា ៖ អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលភ្នំពេញ ។
១៦. លោក យុង គឹមហ៊ាន ៖ អាយុ៣៦ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តព្រះ វិហារ ។
១៧. លោក ងិន បាណាល់ ៖ អាយុ ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តព្រៃវែង។
១៨. លោក ខៀវ ភារិទ្ធ៖ អាយុ ៣៧ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៦ មណ្ឌលខេត្តព្រៃវែង។
១៩. លោក រ៉ូហ្វី អូស្មាន៖ អាយុ ២៩ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តពោធិ៍សាត់ ។
២០. លោក ហេង សុខណាង៖ អាយុ ៣៦ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តស្វាយ រៀង ៕
ចែករំលែកព័តមាននេះ