លោក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ
- កំពត
ខេត្តកំពត ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ នៅរសៀលថ្ងៃទី២១ ខែឧសភា…
ខេត្តកំពត ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ នៅរសៀលថ្ងៃទី២១ ខែឧសភា…
ខេត្តកំពត ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ មកពីសាលានានាក្នុងក្រុង និងនាយកសាលា ទាំង៨ស្រុក នៃខេត្តកំពតប្រមាណ៦៨៥នាក់។ មានមតិស្វាគមន៍ឯកឧត្តម ជាវ តាវ អភិបាលនៃគណៈ អភិបាលខេត្ត បានឲ្យដឹងពីសមិទ្ធផលរីកចម្រើននានានៅក្នុងខេត្តកំពតបច្ចុប្បន្ន។ ក្នុងវិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការធ្វើប្រតិភូកម្មដល់អាជ្ញាធរ ចំពោះការងារគណនេយ្យភាពសង្គម បានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងលើគុណភាពនៃវិស័យអប់រំបច្ចប្បន្ន។ ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណកោតសរសើរ និងបានចាត់ទុកកិច្ចសំណេះសំណាលនាពេលនេះ ពិតជាមានតម្លៃ និងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ផ្សារភ្ជាប់មនោសញ្ចេតនាស្វែងយល់នូវសុខទុក្ខរវាងថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដោយផ្ទាល់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលតែងតែលះបង់ក្នុងការ បង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលធនធានមនុស្ស ដោយមិនគិតការនឿយហត់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិបានរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យស្តែងចេញដំបូងបង្អស់គឺតាមរយៈការប្រើសិទ្ធពីសំណា ក់របស់ប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនដែលខ្លួនពេញចិត្ត មិនមែនតាមរយៈការបង្ខិតបង្ខំ និងបង្កចលាចល ការបះបោរ ការធ្វើបដិវត្តពណ៌ និងការធ្វើបាតុកម្មនោះទេ គឺទង្វើទាំងនោះវាផ្ទុយទាំងស្រុងទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសជាទង្វើខុសច្បាប់ត្រូវទទួលទោសទណ្ឌ។ ថ្លែងនៅក្នុងកិច្ចសំណេះសំណាលនេះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កចលាចល ការបះបោរ ការផ្លាស់ប្តូរអំណាចតាមរយៈការធ្វើ បដិវត្តពណ៌ និងការធ្វើបាតុកម្មទាមទារទម្លាក់រដ្ឋាភិបាលពីមុខដំណែងពីសំណាក់មេដឹកនាំ គណបក្សប្រឆាំង គឺមិនមែនជាមធ្យោបាយល្អប្រសើរ ក្នុងការអនុវត្តសិទ្ធិរបស់ពលរដ្ឋទេ ហើយចលនាទាំងអស់ហ្នឹង គឺរបៀបចង់បានអំណាច ដោយមិនគោរពគោលការណ៍ប្រជាធិបតេយ្យ ដែលវានាំទៅដល់ការបាត់បង់សុខសន្តិភាព កើតចលាចលនៅក្នុងសង្គម ហើយនាំទៅដល់ការផ្ទុះសង្គ្រាម និងនាំមកនូវជម្លោះផ្ទៃក្នុងធ្វើឲ្យប្រជាពលរដ្ឋក្លាយជាអ្នករងទុក្ខ ជាអ្នករងគ្រោះនៅទីបំផុត ដោយសារសង្គ្រាម និងភាពចលាចលទាំងឡាយនៅក្នុងសង្គម។
ឯកឧត្តម បន្តថា ការចូលរួមកិច្ចដំណើរការប្រជាធិបតេយ្យ គឺយើងទាំងអស់គ្នាត្រូវទៅបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំដែលយើងស្រលាញ់ ដែលយើងចង់បានដោយគោរពតាមគោលការណ៍ច្បាប់ និងគោលការនៃលទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតជាការងារដែលសំខាន់សម្រាប់យើងគ្រប់ៗរូប សម្រាប់សង្គមជាតិទាំងមូល ហើយជាការចូលរួមចំណែក ក្នុងការការពារ រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានានូវលក្ខខណ្ឌចាំបាច់ ដើម្បីការអភិវឌ្ឍប្រទេសជាតិយើងតទៅទៀត។ ឯកឧត្តម ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ឬបក្សដែលយើងស្រលាញ់ ពិសេសត្រូវចេះជ្រើសរើសអ្នកដឹកនាំណាដែលផ្តល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ រីកចម្រើនដល់ប្រទេសជាតិដូចសព្វថ្ងៃនេះ។ ឯកឧត្តមក៏បានផ្តាំផ្ញើដែរថា៖ បើអ្នកទាមទារទាំងឡាយណាស្រែកថាដូរ ប៉ុន្តែដូរតាមរយៈបាតុកម្ម ប្រព្រឹត្តអំពើខុសច្បាប់ ហើយបែរមកប្រកាសខ្លួនឯង ថាស្រលាញ់លទ្ធិប្រជាធិបតេយ្យ ចង់បាននូវប្រជាធិបតេយ្យ ចង់ផ្តល់នូវសិទ្ធិដល់ប្រជាពលរដ្ឋ ហើយអំពាវនាវថា កុំឲ្យទៅបោះឆ្នោតនោះ សូមលោកគ្រូអ្នកគ្រូទាំងអស់កុំជឿ កុំស្តាប់ឲ្យសោះ ព្រោះពួកនោះសុទ្ធតែពួកល្មោភអំណាចគិតតែ ពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយជាទង្វើផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យទាំងស្រុងផងដែរ។
សរុបឲ្យខ្លីយើងត្រូវប្រើប្រាស់សិទ្ធិ លើកតម្កើងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទន្ទឹមនេះការពារ សុខសន្តិភាព ធានាបាននូវលក្ខខណ្ឌល្អប្រសើរក្នុងការអភិវឌ្ឍន៍ និងការរីកចម្រើនតទៅទៀត ដើម្បីយើង និងកូនចៅយើងទាំងអស់គ្នាទទួលបាន ភាពសុខដុមរមនា រស់នៅក្នុងការជួបជុំគ្នា ដោយសុខសប្បាយ នឹងទទួលបានការរីកចម្រើនទាំងអស់គ្នាតទៅទៀត។ ដើម្បីសម្រេចបានទាល់តែយើងទាំងអស់គ្នានេះ អនុវត្តសិទ្ធិរបស់យើង ដំបូងបំផុត គឺតាមរយៈការទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ដែលយើងស្រលាញ់ ដែលយើងយល់ថា មេដឹកនាំរូបនោះអាចជួយផ្តល់ និងរក្សានូវសុខសន្តិភាពជារៀងរហូតទៅ។ ក្នុង ឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាននាំយកនូវថវិកាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ជូនដល់លោកគ្រូ អ្នកគ្រូ ទូទាំងខេត្តកំពតប្រមាណជាង៥ពាន់នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅក្រមង៉ុយមួយក្បាល និងប្រាក់ចំនួន៥ម៉ឺនរៀល ហើយបន្ថែមលើនេះ ចំពោះអ្នកគ្រូៗដែលមានផ្ទៃពោះចំនួន១១នាក់ បានឧបត្ថម្ភក្នុងម្នាក់ៗ៤០ម៉ឺន រៀលផងដែរ៕
ចែករំលែកព័តមាននេះ