ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើកបរងងុយ​ដេកបើក​​បុករថយន្ត​ដឹក​អ្នក​ដំណើរជិត​២០នាក់​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ រថយន្ត​ដឹក​បន្លែ​ពី​ផ្សារ​នាគ​មាស​យក​មក​បោះ​ឱ្យ​ម៉ូ​យ​នៅ​ក្នុង​ខេត្តស្វាយរៀង​បាន​បោះ ពួយ​យ៉ាង​លឿន ក៏​រេច​ង្កូ​ច​ជ្រុល​បុក​រថយន្ត​សាំ​យ៉ុ​ង​ចំ​ពីមុខ​ផ្នែក​ចំហៀង​ខាងឆ្វេង បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង​ ៖ រថយន្ត​ដឹក​បន្លែ​ពី​ផ្សារ​នាគ​មាស​យក​មក​បោះ​ឱ្យ​ម៉ូ​យ​នៅ​ក្នុង​ខេត្តស្វាយរៀង​បាន​បោះ
ពួយ​យ៉ាង​លឿន ក៏​រេច​ង្កូ​ច​ជ្រុល​បុក​រថយន្ត​សាំ​យ៉ុ​ង​ចំ​ពីមុខ​ផ្នែក​ចំហៀង​ខាងឆ្វេង បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្វាត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

   

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​បន្លែ​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤៥៨៤ មាន​មនុស្ស​ជិះ​៣​នាក់ ធ្វើ​ដំណើរ​ពី​លិច​មក​កើត ហើយ​អ្នកបើកបរ​ទំនងជា​ងងុយដេក​ផង​នោះ លុះ​មក​បើកបរ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត មក​ខាងស្តាំ​ដៃ ហើយ​ទំនងជា​អ្នកបើកបរ​ដឹងខ្លួន​វិញ ក៏​ខំ​បួង​​ចង្កូត​មក​ឆ្វេង​វិញ រួច​ជ្រុល​ទៅ​បុក​រថយន្ត​សាំយ៉ុ​ង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៨៥១៩ ដែល​មាន​មនុស្ស​ជិះ​លើ​រថយន្ត​ជិត​២០​នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​គោលដៅ​ទៅ​ខេត្តតាកែវ បាន​បុក​ចំ​ពីមុខ​ផ្នែក​ចំហៀង​ខាងឆ្វេង បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង​រង​របួសធ្ងន់ រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​បន្លែ​បាន​រង​របួស​បាក់ជើង​ដែល​កៀប​ទៅ​នឹង​រថយន្ត​នោះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ទាំង​២​នាក់​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ