ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​ក្រុម​តន្ត្រី​របួសធ្ងន់​ស្រាល​១៥​នាក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​របស់​ក្រុម​តន្ត្រី​មួយ​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​បាន​បើក​ចុះ​ពីលើ​ទួល​ក្រឡាប់ បណ្តាល​ឱ្យ​ក្រុម​តន្ត្រី​ប្រុស​-​ស្រី​១៥​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ផង​ដែរ​។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ នៅ​ចំណុច​មុខ​ហង្ស ស្ថិត​ក្នុង​​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល…

ខេត្តកំពង់ចាម ៖ រថយន្ត​របស់​ក្រុម​តន្ត្រី​មួយ​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​បាន​បើក​ចុះ​ពីលើ​ទួល​ក្រឡាប់ បណ្តាល​ឱ្យ​ក្រុម​តន្ត្រី​ប្រុស​-​ស្រី​១៥​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ផង​ដែរ​។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ នៅ​ចំណុច​មុខ​ហង្ស ស្ថិត​ក្នុង​​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ។

លោក​វរ​សេនី​យ៏​ឯក ប៉ាន់ ដ​ន អធិការ​នគរបាល​ស្រុក​កំពង់សៀម​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-១១៨៩ បើកបរ​ដោយ​ឈ្មោះ ប៊ុត រុន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។ លោក​អធិការ​នគរបាល​ស្រុក​កំពង់សៀម​បាន​បន្ត​ថា មូលហេតុ​ដែល​រថយន្ត​នេះ​ក្រឡាប់​គឺ​មក​ពី​រថយន្ត​បើក​ចុះ​ពីលើ​ទួល​វត្ត​ភ្នំ​ប្រុស ហើយ​ជាន់​ហ្វ្រាំ​មិន​ស៊ី ចំណែក​ល្បឿន​ចេះ​តែ​លឿន​ ស្រប​ពេល​មក​ដល់​ថ្នល់ជាតិ​លេខ​៧ បាន​ក្រឡាប់ ចាក់​ទាំ​ង​មនុស្ស​និង​សំភារៈ​ពេញ​ផ្លូវ បណ្តាល​ឱ្យ​មនុស្ស​ដែលជិះលើ​រថយន្ត​នោះ​រង​របួសធ្ងន់​ស្រាល​ចំនួន​១៥​នាក់ រីឯ​រថយន្ត​រង​ការ​ខូចខាត​បន្តិចបន្តួច ។

បច្ចុប្បន្ន រថយន្ត​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​មក​រក្សា​​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ