ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានការចូលរួមសហកាពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមចំណុះអធិការដ្ឋានក្រុងសៀមរាបបានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់រួចបញ្ជូនទៅការិយាល័យជំនាញដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។
ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ឈ្មោះ សេន ភីរម្យ ហៅកូយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានរកឃើញក្នុងកែបម៉ូតូមានម្សៅមេតំហ្វេតាមីនចំនួន១៥កញ្ចប់ស្មើនឹងទំងន់៣,២ក្រាម ម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំសុំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ