ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លោត​ពីលើ​ផ្សារ​ទំនើប ធ្លាក់​ចំ​នារី​២​នាក់

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​មិន​បាន​ស្គាល់​អត្តសញ្ញាណ បាន​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់ខ្ពស់​នៅ​អគារ​ផ្សារ​ទំនើប IAPM Mall របស់​ទីក្រុង​សៀង​ហៃ​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​មិន​បាន​ស្គាល់​អត្តសញ្ញាណ បាន​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់ខ្ពស់​នៅ​អគារ​ផ្សារ​ទំនើប IAPM Mall របស់​ទីក្រុង​សៀង​ហៃ​។ ការ​សម្លាប់​ខ្លួន​នេះ មិនមែន​ស្លាប់​តែ​ខ្លួនឯង​នោះ​ទេ តែ​នេះ​បណ្តាល​ឲ្យ​ស្ត្រី​ពីរ​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​។

វី​ដេ​អូ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម WeChat របស់​ចិន ដែល​បង្ហាញ​ពី​សាកសព​របស់​បុរស​ម្នាក់​ដេក​ដួល​នឹង​ការ៉ូ​ក្នុង​ផ្សារ​ទំនើប​មួយ ជាមួយនឹង​ថ្លុកឈាម​មួយ​ថ្លុក​។ នៅ​ក្បែរ​នោះ គេ​ឃើញ​ស្ត្រី​ពីរ​នាក់​ដេក​ក្បែរ​នោះ​កម្រើក​តិច​ៗ​។ អ្នក​ដើរ​នៅ​ទីនោះ​បាន​យក​តង់​មក​គ្រប​ពីលើ​សាកសព​របស់​បុរស​ដែល​ធ្វើការ​សម្លាប់​ខ្លួន​។

យោង​តាម Eastday.com បាន​ឲ្យ​ដឹង​ច្បាស់​ថា បុរស​ម្នាក់​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម ក្រោយ​លោត​សម្លាប់​ខ្លួន ខណៈ​ដែល​ស្ត្រី​ពីរ​នាក់​នោះ​កំពុង​តែ​រង​របួសធ្ងន់ ដោយសារ​តែ​សង្កត់​ត្រូវ​។

ព័ត៌មាន​លំអិត​មិន​ទាន់​បានដឹង​នៅឡើយ​ទេ តែ​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញយោបល់​នៅ​លើ WeChat ថា​៖ «​ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា សម្លាប់​ខ្លួន សូមកុំ​នាំ​គេ​ទៅ​ជាមួយ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ