ឥណ្ឌា ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ក្មេងស្រីអាយុ១៦ឆ្នាំ សុខចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយការចង.ក ព្រោះតែគ្មានសង្ឃឹមក្នុងជីវិត ក្រោយត្រូវមនុស្សប្រុស៨នាក់រំលោភបូកក្នុងពេលតែមួយ។
ក្មេងស្រីជំទង់មិនបញ្ចេញឈ្មោះម្នាក់នេះ បានធ្វើដំណើរចេញពីផ្ទះម្នាក់ឯង កាលពីថ្ងៃអាទិត្យកន្លងមកថ្មីៗនេះ។ នាងក៏ត្រូវបានប្រុសនៅក្នុងភូមិចាប់រំលោភបូកភ្លាមតែម្តង។ នេះបើតាមការរាយការណ៍នៅក្នុងស្រុក។
នៅថ្ងៃច័ន្ទ នាងក៏ចងកសម្លាប់ខ្លួននៅក្នុងសង្កាត់ Nuh ស្ថិតនៅភាគខាងជើងនៃរដ្ឋ Haryana។ ប៉ូលិសមកដល់ពេលនេះ នៅតែចាប់ខ្លួនជនល្មើសល្មោភកាមមិនបាន។
នេះមិនមែនជាករណីទីមួយកើតឡើងក្នុងពេលប៉ុន្មានថ្ងៃនេះដែរ។ កាលពីមុនថ្ងៃកើតហេតុលើក្មេងស្រីអាយុ១៦ឆ្នាំនេះ ក៏មានករណីចាប់រំលោភយុវតីអាយុ១៩ឆ្នាំ នៅចំណតរថយន្តក្រុងផងដែរ។
គួរបញ្ជាក់ផងដែរថា ស្ត្រីនៅក្នុងប្រទេសឥណ្ឌាប្រឈមមុខនឹងការចាប់រំលោភក្នុងអត្រាមួយដ៏ខ្ពស់ បើទោះបីជាច្បាប់ទើបនឹងរឹតបន្តឹងកាលពីខែមុនក៏ដោយ៕
ចែករំលែកព័តមាននេះ