ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្មានថា លំអងផ្កា​មាន​​ប្រយោជន៍អស្ចារ្យ​យ៉ាង​នេះ

5 ឆ្នាំ មុន

លំអងផ្កា​គឺជា​គ្រាប់​ផ្កា​ប្រភេទ​ឈ្មោល​ដែល​ជា​ចំណូលចិត្ត​របស់​សត្វ​ឃ្មុំ ហើយ​លាយ​ជាមួយនឹង​អង់ស៊ីម​រំលាយ​អាហារ​របស់​សត្វ​ឃ្មុំ និង​ត្រូវ​បាន​នាំ​យក​ទៅ​សំបុក​របស់​វា ។ វា​គឺជា​អាហារ​ធម្មជាតិ​សុទ្ធសាធ និង​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារជាតិ​ខនិជ ។ ការណ៍​​ពិត​ទៅ វា​គឺជា​អាហារ​តែ​មួយ​គត់​ដែល​មាន​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដែល​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត…

លំអងផ្កា​គឺជា​គ្រាប់​ផ្កា​ប្រភេទ​ឈ្មោល​ដែល​ជា​ចំណូលចិត្ត​របស់​សត្វ​ឃ្មុំ ហើយ​លាយ​ជាមួយនឹង​អង់ស៊ីម​រំលាយ​អាហារ​របស់​សត្វ​ឃ្មុំ និង​ត្រូវ​បាន​នាំ​យក​ទៅ​សំបុក​របស់​វា ។

វា​គឺជា​អាហារ​ធម្មជាតិ​សុទ្ធសាធ និង​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារជាតិ​ខនិជ ។ ការណ៍​​ពិត​ទៅ វា​គឺជា​អាហារ​តែ​មួយ​គត់​ដែល​មាន​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដែល​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត ដូច​ជា វីតាមីន​, ប្រូតេអ៊ីន​, កាបូន​អ៊ី​ដ្រា​ត​, ជាតិ​ខ្លាញ់​, អាស៊ីត​អា​មី​ណូ, អង់​ទី​ប៊ី​យ៉ូ​ទិច​, អង់ស៊ីម​, សារធាតុ​ខនិជ និង​អ៊័រ​ម៉ូ​ន ។

ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ដែល​មនុស្ស​ជា​ច្រើន​លើ​ពិភពលោក​ជឿជាក់​លើ​ថាមពល​របស់​វា ។ ការ​អះអាង​ខ្លះ​ថា​វា​ជួយ​បង្កើន​កម្លាំង​, ការ​រំលាយ​អាហារ​, បំបាត់រោគ​សញ្ញា​អាលែកហ្ស៊ី និង​វិបត្តិ​ទងសួត​, បង្កើត​កម្លាំង​សាច់ដុំ​, ជួយ​សម្រាល​បញ្ហា​ជំងឺមហារីក​ប្រូ​ស្តា​ត​, ជំនួយ​ស្បែក​, ប្រយុទ្ធ​នឹង​ផលវិបាក​នៃ​ការ​ព្យាបាល​ដោយ​ប្រើ​ជាតិ​គីមី ។ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត វា​ត្រូវ​បាន​គេ​ប្រើ​ធ្វើ​ជា​ថ្នាំ​សម្រើប​តណ្ហា ។

ដោយសារ​តែ​លំអងផ្កា​ទាំងនេះ​យក​មក​ពី​សំបុក​ឃ្មុំ វា​មាន​សំបក​ខាងក្រៅ​ដែល​ក្រពះ​មនុស្ស​មិន​អាច​រំលាយ​បាន ប៉ុន្តែ​ដំណើរការ​មួយ​បាន​បង្កើត​ការ​បំបែក​សំបក​នេះ​ដែល​ជួយ​ដល់​ការ​រំលាយ​សារធាតុចិញ្ចឹម សំខាន់​ៗ ។

សារ​ប្រយោជន៍​៖
– កសាង​ការ​ការពារ​នឹង​ជំងឺ
– ជួយ​ពេល​ដែល​មិន​មាន​លំនឹង​អ៊័​រ​ម៉ូ​ន
– កាត់​បន្ថយ​ដំណើរកា​រវិ​វ​ឍ្ឍ​នៃ​ភាព​ចាស់
– សម្បូរ​ប្រូតេអ៊ីន និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​មាន​លំនឹង​សារធាតុចិញ្ចឹម

– មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ដំណើរ​ឡើង​ឈាម​, បញ្ហា​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​, និង​ជំងឺមហារីក​ប្រូ​ស្តា​ត ។

– វា​ក៏​អាច​ប្រើ​សម្រាប់​បំបាត់​ការ​ឈឺ​ក​, មុន​, ការ​អស់កម្លាំង​, បញ្ហា​ផ្លូវភេទ​, អាលែកហ្ស៊ី ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ