ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រាត​ចូល​ភោជនីយ​ដ្ឋាន​បា.ញ់​សម្លា.ប់​មនុស្ស​4​នាក់​

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​តុល្យការ​ថ្មី​មួយ​របស់​ប៉ូលិស​ថា មនុស្ស​ស្រាត​ម្នាក់​សល់​តែ​ខោខ្លី​ពណ៌​ខៀវ​ បាន​បាញ់​សម្លាប់​មនុស្ស៤​នាក់ និង​បាញ់​ឱ្យ​របួស​មនុស្ស​៣​នាក់​ទៀត កាលពី​យប់​ថ្ងៃ​ទី​២១ មក​២២ មេ​សា ក្នុង​ភោ​ជនី​យ​ដ្ឋា​ន​មួយ​ជិត​ក្រុង…

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​តុល្យការ​ថ្មី​មួយ​របស់​ប៉ូលិស​ថា មនុស្ស​ស្រាត​ម្នាក់​សល់​តែ​ខោខ្លី​ពណ៌​ខៀវ​ បាន​បាញ់​សម្លាប់​មនុស្ស៤​នាក់ និង​បាញ់​ឱ្យ​របួស​មនុស្ស​៣​នាក់​ទៀត កាលពី​យប់​ថ្ងៃ​ទី​២១ មក​២២ មេ​សា ក្នុង​ភោ​ជនី​យ​ដ្ឋា​ន​មួយ​ជិត​ក្រុង NASHVILLE រដ្ឋ​តេននេ​ស៊ី សហរដ្ឋ​អា​មេ​រិ​ក ។

ខ្មាន់កាំភ្លើង​ដែល​កាន់​កាំភ្លើង​វាយលុក​មួយដើម​ធុន AR-15 បាន​ចូល​មក​ក្នុង​ភោជនីយ​ដ្ឋាន​នៅ ANTIOCH នា​ជាយក្រុង NASHVILLE ហើយ​បាញ់ប្រហារ​លើ​ភ្ញៀវ​ក្នុង​​ភោជនីយ​ដ្ឋាន​នេះ ។ បន្ទាប់​មក​រូបគេ​ស្រាត​ខោខ្លី​ចោល ហើយ​រត់គេច​ខ្លួន​ដែល​មក​ទល់​ពេល​នេះ​ពុំ​ទាន់​តាម​រកឃើញ​គេ​នៅឡើយ ។

ប៉ូលិស​គូសបញ្ជាក់​ថា រថយន្ត​ដែល​ខ្មាន់កាំភ្លើង​ជិះ​មក​ជា​របស់​ពលរដ្ឋ​ម្នាក់​នៃ​ក្រុង MORTON រដ្ឋ​អ៊ីលី​ណ​យ ។ ឃាតករ​ត្រូវបាន​ប៉ូលិស​ប្រាប់​ថា​ឈ្មោះ TRAVIS REINKING អាយុ​២៩​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ