ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​រថយន្ត​បែន​ដឹក​ខ្សាច់​បម្រុង​នាំ​ខ្សាច់​ឆ្លង​ដែន​ចូល​យួន

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ បាន​ចាប់​ឃាត់​រថយន្ត​បែន​មួយ​ដែល​ដឹក​ខ្សាច់​ពេញ​រថយន្ត​ហើយ​បម្រុង​នាំ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ម៉ឺន​ជ័យ ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ បាន​ចាប់​ឃាត់​រថយន្ត​បែន​មួយ​ដែល​ដឹក​ខ្សាច់​ពេញ​រថយន្ត​ហើយ​បម្រុង​នាំ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ម៉ឺន​ជ័យ ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

រថយន្ត​បែន​ដឹក​ខ្សាច់​ដែល​ត្រូវ​ចាប់​ឃាត់​នេះ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-៦៤៩៥ ដឹក​ខ្សាច់​ចេញពី​ស្រុក​ពាមរ​ក៌​គោលដៅ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ដែល​ដាក់​គោលដៅ​នៅ​ក្បែរ​មាត់ច្រក​ម៉ឺន​ជ័យ​ចាប់​ឃាត់​បាន​នៅ​លើ​ដងផ្លូវ​ចំងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​មាត់ច្រក​ម៉ឺន​ជ័យ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ចាប់​ឃាត់​នេះ​គឺ​ចាប់​បាន​តែ​រថយន្ត​ប៉ុណ្ណោះ ដោយឡែក​ព្រូឡាន និង​អ្នកបើកបរ​គឺ​ចាប់​មិន​បាន​នោះ​ទេ​ហើយ​មក​ដល់​ពេល​នេះ​មន្ត្រី​អាវុធហត្ថ​នៅ​មិន​ទាន់​បាន​បង្ហាញ​ពី​អត្ថ​សញ្ញាណ​ម្ចាស់​រថយន្ត​នៅឡើយ​ទេ ។

លោកឧ​ត្តម​សេនីយ​ត្រី ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា សកម្មភាព​លួច​នាំ​ខ្សាច់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នោះ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ខ្សាច់​ចំនួន​៣​ទៅ​៤​គ្រឿង​ឯណោះ ប៉ុន្តែ​កម្លាំង​អាវុធហត្ថ​ស្ទាក​ចាប់​បាន​តែ​មួយ​រថយន្ត រីឯ​រថយន្ត​ផ្សេង​ទៀត​បាន​ឆ្លង​ដែន​ផុត​បាត់​ទៅ​ហើយ​តែ​ទោះជា​យ៉ាងណា​លោក​នឹង​ដាក់​កម្លាំង​ទប់ស្កាត់​មិន​ឱ្យ​បទល្មើស​ទាំងនេះ​កើតឡើង​ទៀត​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ