ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កូរ៉េ​ប្រចាំ​នៅ​អាស៊ាន​ប្រកាស​មិន​ជ្រៀតជ្រែក​ការងារ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​គឹ​ម យ៉ុ​ង​ជេ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​សហគមន៍​អាស៊ាន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​0២ ខែមេសា ឆ្នាំ​២០១៨​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​យល់​ច្បាស់​ពី​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន…

រាជធានី​ភ្នំពេញ ៖ លោក​គឹ​ម យ៉ុ​ង​ជេ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​សហគមន៍​អាស៊ាន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​0២ ខែមេសា ឆ្នាំ​២០១៨​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​យល់​ច្បាស់​ពី​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន និង​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ។

ចំណែក​បញ្ហា​នយោបាយ​វិញ​លោក​ថា ៖«​កូរ៉េ​មិន​ជ្រៀតជ្រែក​ចំពោះ​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ និង​គាំទ្រ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​» ។ លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​បាន​លើក​ឡើង​នៅ​ពេល​លោក​បាន​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ ។

នេះ​បើ​យោង​តាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ជិត​១​ម៉ោង ។ លោក​អគ្គរដ្ឋទូត​បាន​បន្ត​ថា ៖ បាន​សំដែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​របស់​កម្ពុជា​ម្រា​ប់​ការ​លើក​ស្ទួយ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ​ក៏​ដូច​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ក្រប​ខណ្ឌ​នៃ​អាស៊ាន ។ លោក​ថា ៖ កូរ៉េ​អបអរសាទរ​ចំពោះ​ជ័យ​ជំនះ​របស់​កម្ពុជា​ក្នុង​ការ​អ​ភ​វិ​ឌ្ឍ​សេដ្ឋកិច្ច ។ លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន​បាន​ថ្លែង​ក្នុង​ពេល​ជំនួប​ជាមួយ​លោក គី​ម យ៉ុ​ង​ជេ ថា លោក​សូម​អបអរសាទរ​ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​សហគមន៍​អាស៊ាន និង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ។ លោក​បាន​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ក៏​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ដែរ ហើយ​ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ។

កាលពី​ពេល​កន្លង​ទៅ​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​បាន​លើ​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កូរ៉េ​ក្នុង​ការ​លើកកម្ពស់​បន្ថែម​ទៀត លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ។ ក្នុង​នាម​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​រវាង​អាស៊ាន និង​កូរ៉េ​ក្នុង​រយៈកាល​កន្លង​មកនេះ ។ ភាគី​កូរ៉េ​បាន​វាយតម្លៃ​ខ្ពស់​របស់​កម្ពុជា​យ៉ាង​សកម្ម​ក្នុង​សម្របសម្រួល​ទំនាក់ទំនង​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ៕

កែសម្រួលដោយ