ខេត្តប៉ៃលិន ៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះដែលបានបាត់ខ្លួនកាលពីពេលថ្មីៗនេះ កម្លាំងជំនាញសន្តិសុខបានសហការណ៍ជាមួយកម្លាំងអធិការរងទទួលការងារសន្តិសុខស្រុកសាលាក្រៅ ចុះស្រាវជ្រាវរហូតដល់ម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នេះ ជាលទ្ធផលបានរកឃើញហើយ គឺនៅចំណុចក្នុងកន្លែងរាំច្រៀងការ៉ាអូខេ (KTV) កាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពបន្តទៀតថា បន្ទាប់ពីជំនាញបានធ្វើការសាកសួររកមូលហេតុ ដែលនារីរូបស្រស់ចេញពីផ្ទះ ដោយមិនប្រាប់ឪពុកម្តាយរួច ក៏នាំត្រលប់ទៅអធិការស្រុកសាលាក្រៅ ដើម្បីឲ្យក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ ។ ប្រភពបន្តទៀតថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីខាងលើនេះ ជំនាញសន្តិសុខ និងប្រគល់ជូនទៅអធិការស្រុកសាលាក្រៅ ដើម្បីចាត់ការបន្ត ។
សូមបញ្ជាក់ថា ឪពុកម្តាយនារីខាងលើ មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីខ្លួនយ៉ាងខ្លាំង ខណ:ធ្វើការរកស៊ីអ៊ុតសក់សុខៗនៅឯផ្សារសាលាក្រៅ ស្រាប់តែឡើងជិះម៉ូតូទៅតាមគេបាត់ស្រមោលរហូតដល់ក្រោយមកក៏ប្តឹងនគរបាលឱ្យតាមស៊ើបរកមើល ។ ការបាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សារសាលាក្រៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ក្មេងស្រីរូបស្រស់ដែលរកឃើញវិញ ឈ្មោះ ឆោម សុធាវី អាយុ១៥ឆ្នាំ មុខរបរជាជាងអ៊ុតសក់ (នៅក្នុងផ្សារសាលាក្រៅ) រស់នៅក្នុងភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយសម្ភារដែលនៅជាប់ជាមួយនឹងក្មេងស្រីខាងលើមានដូចជា ចិញ្ចៀន១វង់ ខ្សែដៃ១ខ្សែ និងខ្សែក១ខ្សែផងដែរ ៕
ចែករំលែកព័តមាននេះ