ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ គំរាម​ដាក់​ពន្ធ​លើ​រថយន្ត​

6 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ប្រាប់​អឺរ៉ុប​ថា លោក​អាច​នឹង​ដាក់​ពន្ធ​លើ​រថយន្ត​របស់​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ ប្រសិនបើ​សហភាព​អឺរ៉ុប​មិន​បន្ធូរបន្ថយ​ឧបសគ្គ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​អា​មេ​រិ​ក ។ ការ​គំរាមកំហែង​នេះ​កើត​មាន​ឡើង…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ប្រាប់​អឺរ៉ុប​ថា លោក​អាច​នឹង​ដាក់​ពន្ធ​លើ​រថយន្ត​របស់​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ ប្រសិនបើ​សហភាព​អឺរ៉ុប​មិន​បន្ធូរបន្ថយ​ឧបសគ្គ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​អា​មេ​រិ​ក ។

ការ​គំរាមកំហែង​នេះ​កើត​មាន​ឡើង ខណៈ​លោក​ត្រាំ ប្រកាស​ថា នឹង​ដាក់​ពន្ធ​លើ​ដែក​ថែប និង​អាលុយមីញ៉ូម​នាំ​ចូល​ពី​គ្រប់​ប្រទេស មក​កាន់​សហរដ្ឋអាមេរិក ។

លោក​បាន​ប្រាប់​សាធារណជន​នៅ​រដ្ឋ Pennsylvania កាលពី​ថ្ងៃ​សៅរ៍​ថា ៖« ប្រសិនបើ​អឺរ៉ុប​មិន​កាត់​បន្ថយ​ឧបសគ្គ​ពាណិជ្ជកម្ម​លើ​ផលិតផល​អា​មេ​រិ​ក​ទេ​នោះ យើង​នឹង​ដាក់​ពន្ធ​លើ Mercedes-Benz និង BMW » ។

វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា ការ​គំរាមកំហែង​នេះ គឺជា​គោលនយោបាយ​របស់​អា​មេ​រិ​ក​ពិតប្រាកដ ឬ​គ្រាន់តែ​ជា​ការ​អួត​បង្ហាញ​ដើម្បី​ទាក់ទាញ​ចិត្ត​សាធារណជន ។

លោក​បាន​សរសេរ​នៅ​លើ Twitter ថា ៖«​សហភាព​អឺរ៉ុប​មាន​ប្រទេស​ជា​ច្រើន​ដែល​ធ្វើ​មិនល្អ​ដាក់​សហរដ្ឋអាមេរិក​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ហើយ​កំពុង​តែ​រអ៊ូរទាំ​ពី​រឿង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម ។ ប្រសិនបើ​ពួក​គេ​ដក​ឧបសគ្គ​ពាណិជ្ជកម្ម និង​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​លើ​ផលិតផល​អា​មេ​រិ​ក​នោះ យើង​អាច​នឹង​កាត់​បន្ថយពន្ធ​ដែរ ។ វា​មាន​ឱនភាព​ធំ​ណាស់ យើង​នឹង​ដាក់​ពន្ធ​លើ​រថយន្ត » ។

Pennsylvania គឺជា​រដ្ឋ​ដែល​ផលិត​ដែកថែប​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​បាន​បាត់​បង់​ការងារ​ជា​ច្រើន​ក្នុង​ផ្នែក​នេះ ព្រោះតែ​ការ​ប្រើប្រាស់​ម៉ាស៊ីន និង​ការ​ប្រកួតប្រជែង​ពី​បរទេស ។ លោក​ត្រាំ និយាយ​ថា ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​បាន​សម្លាប់​យើង​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ។

លោក​បន្ត​ថា ៖« យើង​មិន​អាច​លក់​កសិផល​របស់​យើង​នៅ​ទីនោះ​ផង ប៉ុន្តែ​ពួក​គេ​ទប់​ស្កាត់​យើង​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​និយាយ​ថា យើង​ចង់​កាត់​បន្ថយពន្ធ​ទាំងនោះ ។ ខ្ញុំ​ថា វា​ល្អ​ហើយ ដក​ឧបសគ្គ​ពាណិជ្ជកម្ម និង​ពន្ធ​របស់​អ្នក​ចេញ​ទៅ ហើយ​បើ​អ្នក​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ យើង​នឹង​ដាក់​ពន្ធ​លើ Mercedes-Benz និង BMW »​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​យានយន្ត​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ទាំង​ពីរ​នេះ បាន​លក់​រថយន្ត​រាប់​ពាន់​គ្រឿង​នៅ​សហរដ្ឋអាមេរិក ហើយ​ពួក​គេ​ក៏​មាន​រោងចក្រ​ផលិត​ក្នុង​ប្រទេស​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ