រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿងកំពុងតែបើកបរស្របទិសគ្នាក្នុងល្បឿនលឿនដូចគ្នាស្រាប់តែម៉ូតូមួយគ្រឿង បានបត់ត្រឡប់ក្រោយធ្វើឲ្យបុកគ្នាពេញទំហឹងបណ្តាលឲ្យដួលក្បាលនឹងថ្នល់ស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ សៀ វី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកាន់ឃ្លាំង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំនើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស បើកពីលិចទៅកើត ស្របទិសគ្នាជាមួយម៉ូតូស៊ុយគីឡែតពណ៌ស ជិះដោយយុវជន៣នាក់ក្នុងល្បឿនលឿនដូចគ្នា ខណៈមកដល់ចំណុចកើតហេតុខាងលើម៉ូតូ PCX បានបត់ត្រឡប់ក្រោយបណ្តាលឲ្យបុកម៉ូតូឡែតពេញទំហឹងធ្វើឲ្យអ្នកជិះម៉ូតូឡែតដួលបោកក្បាលរងរបួសធ្ងន់ទាំង៣នាក់ ចំណែកអ្នកបើកម៉ូតូPCXបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លវច្បាប់ ។ ដោយឡែកសពរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ