ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ទទួល​បញ្ចាំ​គ្មាន​ច្បាប់​អនុញ្ញាត ដកហូត​ម៉ូតូ​៥៨​គ្រឿង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សុខ វណ្ណ​ដា ភេទ​ប្រុស អាយុ…

ខេត្តកណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សុខ វណ្ណ​ដា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្ថិត​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដកណ្ដាល​។ ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ វណ្ណ​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដកណ្ដាល​។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​បាន​នោះ​រួម​មាន ៖

១.​ម៉ូតូ​៥៨​គ្រឿង
២.​បង្កាន់ដៃ​បញ្ចាំ​ម៉ូតូ មិន​មាន​ប័ណ្ណ​សម្គាល់​ចំនួន​៤៩​សន្លឹក
៣.​បង្កាន់ដៃ​បញ្ចាំ​ម៉ូតូ មាន​ប័ណ្ណ​សម្គាល់​ចំនួន​២៥​សន្លឹក
៤.​បង្កាន់ដៃ​បញ្ចាំ​រថយន្ដ​ចំនួន ០៣​សន្លឹក
៥.​ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ​កា​មេ​រា​សុវត្ថិភាព​ចំនួន​០១​គ្រឿង​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨ វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ និង​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​យក​ម៉ូតូ ទៅ​លក់ ឬ​ដាក់បញ្ចាំ នៅ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដកណ្ដាល​។

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម និង​ដោយ​មានការ​សម្របសម្រួល ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកណ្តាល បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ សុខ វណ្ណ​ដា ដែល​ធ្វើ​អាជីវកម្ម​ខុសច្បាប់ និង​ទទួល​បញ្ចាំ​ម៉ូតូ​មួយ​ចំនួន គ្មាន​ប័ណ្ណ​សម្គាល់​ទោច​ក្រ​យាន្ដ​យន្ដ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ សុខ វណ្ណ​ដា បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ទទួល​បញ្ចាំ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ពិតប្រាកដ​មែន និង​ទទួល​បញ្ចាំ​ម៉ូតូ​មួយ​ចំនួន​គ្មាន​ឯកសារ​គ្រប់គ្រាន់​។ បន្ទាប់​មក​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ ត្រូវ​បាន​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ