កិច្ចប្រជុំ «Vision China» ចាប់ផ្តើមដោយភាពស្វាហាប់
ប្រទេសចិន ៖ ព្រឹត្តិការណ៍បើកកិច្ចប្រជុំ Vision China ក្រោមប្រធានបទ «យុគសម័យថ្មីក្នុងភ្នែករបស់ខ្ញុំ» ដែលជាកិច្ចចរចារៀបចំឡើង ដោយកាសែត China…
ប្រទេសចិន ៖ ព្រឹត្តិការណ៍បើកកិច្ចប្រជុំ Vision China ក្រោមប្រធានបទ «យុគសម័យថ្មីក្នុងភ្នែករបស់ខ្ញុំ» ដែលជាកិច្ចចរចារៀបចំឡើង ដោយកាសែត China…
ប្រទេសចិន ៖ ព្រឹត្តិការណ៍បើកកិច្ចប្រជុំ Vision China ក្រោមប្រធានបទ «យុគសម័យថ្មីក្នុងភ្នែករបស់ខ្ញុំ» ដែលជាកិច្ចចរចារៀបចំឡើង ដោយកាសែត China Daily ត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យអន្ដរជាតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅល្ងាចថ្ងៃទី២២ មករា កន្លងមកនេះ ។ អ្នកឯកទេសអាមេរិកនៅប្រទេសចិន លោក Robert Kuhn, អ្នកនិពន្ធ Andrew Moody របស់ China Daily និងពិធីករ Liu Xin នៃបណ្តាញទូរទស្សន៍ China Global Television Network បានចែករំលែកនូវគំនិតរបស់ពួកគេនៅលើយុគសម័យថ្មីរបស់ប្រទេសចិន ជាមួយនឹងទស្សនិកជនជាង៥០០នាក់មកពីក្នុង និងក្រៅប្រទេស។
វត្តមានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែរ មានលោក Guo Weimin អនុប្រធានការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋ រួមជាមួយលោក Zhou Shuchun និពន្ធនាយកនៃកាសែត China Daily, លោក Jiang Qingzhe ប្រធានក្រុមហ៊ុន UIBE, លោក Zhao Jianguo ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, លោក Zhang Jianmin ប្រធានផ្នែកបកប្រែនៃក្រសួងការបរទេស និងមន្ត្រីស្ថានទូតមួយចំនួនទៀត ។
លោក Guo បាននិយាយថា ៖« Vision China គឺជាវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតមួយរបស់ China Daily ដើម្បីប្រាប់ពីរឿងរ៉ាវរបស់ប្រទេសចិនទៅកាន់ពិភពលោកនិងធ្វើឲ្យសំឡេងរបស់ចិនកាន់តែឮឡើង ។ វាជាសកម្មភាពថ្មីមួយដើម្បីបង្ហាញរូបរាងថ្មីរបស់ប្រទេសចិននៅក្នុងយុគសម័យថ្មី » ។
លោកបាននិយាយនៅក្នុងការថ្លែងសុន្ទរកថាបើករបស់ខ្លួនថា China Daily បានរៀបចំព្រឹត្តិការណ៍នេះដើម្បីអបអរសាទរ, ឱបក្រសោប, បកស្រាយ និងផ្សព្វផ្សាយអំពីយុគសម័យថ្មីរបស់ប្រទេសចិន ។ លោកបាននិយាយថា កាសែតជាតិជាភាសាអង់គ្លេសក្នុងប្រទេសចិន នឹងរក្សាជានិច្ចនូវការយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗក្នុងការអភិវឌ្ឍរបស់ប្រទេសចិន និងពិភពលោក ។លោកបាននិយាយថា ៖« យើងប្តេជ្ញាចិត្តឈ្វេងយល់ពីសារសំខាន់ជាសកលនៃរឿងរ៉ាវរបស់ចិន, ចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងដំណោះស្រាយរបស់ប្រទេសចិនជាមួយពិភពលោក ដើម្បីជំរុញការអភិវឌ្ឍរួមនៃពិភពលោកទាំងមូល » ។
លោក Robert Kuhn ដែលបានសិក្សានៅប្រទេសចិនអស់រយៈពេលជិត៣០ឆ្នាំបាននិយាយថា សម័យថ្មីរបស់ប្រទេសចិន គឺពោរពេញទៅដោយការផ្លាស់ប្តូរ ឱកាស និងបញ្ហាប្រឈមនានា ហើយក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនភីង ប្រទេសចិនបានកំណត់គន្លងនៅក្នុងផ្នែកសំខាន់ៗទាំងអស់នៃការអភិវឌ្ឍប្រទេស និងការចូលរួមអន្ដរជាតិសម្រាប់រយៈពេល៣០ឆ្នាំជាងខាងមុខដល់ពាក់កណ្តាលសតវត្សរ៍។ លោក Kuhn បាននិយាយថា ៖« នៅពេលដែលប្រវត្ដិវិទូនាពេលអនាគតបានស្ថាបនាឡើងវិញនូវប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិន ពួកគេនឹងសិក្សាពីឆ្នាំរបស់យើងថា ជាសម័យកាលនៃការផ្លាស់ប្តូរ និងការកែប្រែ » ។
លោក Andrew Moody បានពិភាក្សាអំពីការយល់ដឹងរបស់លោកលើឥទិ្ធពលសម័យថ្មី នៅតាមអ្វីដែលលោកឮពីប្រទេសផ្សេងៗ ។លោក Moody បានថ្លែងថា ៖« ការចូលក្នុងសម័យថ្មីរបស់ចិនអាចជាចំណុចរបត់មួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រពិភពលោក… សម័យថ្មីរបស់ប្រទេសចិន គឺជាប្រទេសចិនដែលថ្មី និងមានជំនឿចិត្តក្នុងការដើរឆ្ពោះទៅរកពិភពលោកមួយ ដែលខ្លួននឹងដើរតួនាទីយ៉ាងធំក្នុងការបង្កើត » ។
លោកស្រី Liu Xin បានចែករំលែកនូវបទពិសោធន៍ការងាររបស់លោកស្រី ហើយបាននិយាយអំពីបេសកកម្មរបស់អ្នកយកព័ត៌មាននៅសម័យថ្មីផងដែរ ។
ការចូលក្នុងសម័យថ្មីរបស់ចិន បានបង្ហាញពីគុណតម្លៃ និងភាពច្បាស់លាស់នៃផ្លូវអភិវឌ្ឍន៍ដែលបង្ហាញពីទំនុកចិត្តលើទ្រឹស្តី ស្ថាប័ន និងវប្បធម៌ ។ លោកស្រីបាននិយាយថា វាពង្រឹងទំនុកចិត្តរបស់អ្នកយកព័ត៌មានក្នុងការប្រាប់រឿងរ៉ាវចិនដ៏អស្ចារ្យផ្អែកលើការអនុវត្តប្រកបដោយជោគជ័យរបស់ប្រទេសចិន ។ ចំណែកលោក Jiang Qingzhe វិញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីព្រឹត្តិការណ៍ថា Vision China មានភាពច្នៃប្រឌិត និងដំបូង ។ វាគ្មិនទាំង៣រូបបានបង្ហាញពីជ្រុង និងទស្សនៈខុសៗគ្នាលើប្រធានបទតែមួយ ដែលជាវិធីមានអត្ថន័យដើម្បីជួយនិស្សិតមហាវិទ្យាល័យឱ្យយល់កាន់តែច្បាស់អំពីប្រទេសចិន និងពិភពលោកនៅក្នុងយុគសម័យថ្មី ។
យោងតាមក្រុមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា កិច្ចប្រជុំ Vision China នឹងបន្តផ្តោតទៅលើប្រធានបទរបស់ចិនដែលមានសារសំខាន់ជាសកល ហើយនឹងអញ្ជើញវាគ្មិនដ៏មានសមត្ថភាពសម្រាប់សុន្ទរកថា និងទំនាក់ទំនងជាមួយទស្សនិកជនជាដើម ៕
ប្រភពពី ៖ Chinadaily.com.cn
ចែករំលែកព័តមាននេះ