នាងJinri Parkជនជាតិកូរ៉េខាងត្បូងមានភាពលេចធ្លោក្នុងមជ្ឈដ្ឋានតារាបង្ហាញម៉ូដហ្វ៊ីលីពីន និងមានភាពសិចស៊ីគួរឱ្យគយគន់អស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារភាពក្លាហានរបស់នាង ។
Jinri Parkកើតនៅក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ១៩៨៨ ។ នៅពេលអាយុ៦ឆ្នាំ នាង និងក្រុមគ្រួសារបានផ្លាស់ទៅតាំងលំនៅឋាននៅប្រទេសហ្វ៊ីលីពីន ហើយនាងស្ថិតក្នុងចំណាប់អារម្មណ៍របស់កូរ៉េខាងត្បូងក្នុងពេលរៀននៅមហាវិទ្យាល័យ ។
ក្រោយមកនាងបានបង្ហាញម៉ូដឲ្យទស្សនាវដ្តីFHMរបស់ហ្វ៊ីលីពីន ហើយជាដំណាក់កាលធ្វើឱ្យនាងសម្រេចចិត្តធ្វើជាតារាបង្ហាញម៉ូដនៅក្នុងឆ្នាំ២០១១ រហូតក្លាយជាតារាដ៏សិចស៊ីក្នុងលំដាប់ទី៧របស់ប្រទេសនៅក្នុងឆ្នាំ២០១៥ ។
លើសពីនេះនៅឆ្នាំ២០១៧នាងJinri Parkបានបង្ហាញខ្លួនលើទំព័រទស្សនាវដ្តីFHM និងក្លាយជាតារាដ៏សិចស៊ីមានប្រជាប្រិយភាព ។ បច្ចុប្បន្នJinriគឺជាតារាបង្ហាញម៉ូដ តារាសម្តែងនិងជាពិធីការិនីទូរទស្សន៍ដ៏លេចធ្លោនៅប្រទេសហ្វ៊ីលីពីន ៕
ចែករំលែកព័តមាននេះ