ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ឆ្នាំ​ចប់ វៀតណាម​ចេញ​គម្រោង​សម្រាប់​បុណ្យចូលឆ្នាំ​ចិន

6 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ អាជីវកម្ម​ភាគច្រើន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ត្រៀម​គម្រោង​ជា​ស្រេច​នូវ​ផលិតកម្ម​របស់​ខ្លួន​សម្រាប់​ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន ដែល​នឹង​ឈាន​មក​ដល់​នៅ​ប្រមាណ​២​ខែ​ខាង​មុខ​នេះ ។ យោង​តាម​លោកស្រី Nguyen Huynh Trang…

ទីក្រុង​ហូ​ជី​មិ​ញ ៖ អាជីវកម្ម​ភាគច្រើន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ត្រៀម​គម្រោង​ជា​ស្រេច​នូវ​ផលិតកម្ម​របស់​ខ្លួន​សម្រាប់​ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន ដែល​នឹង​ឈាន​មក​ដល់​នៅ​ប្រមាណ​២​ខែ​ខាង​មុខ​នេះ ។

យោង​តាម​លោកស្រី Nguyen Huynh Trang អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា តម្លៃ​ផលិតកម្ម​ដែល​ពួក​គេ​នឹង​ផលិត​សម្រាប់​មុន និង​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន នឹង​ស្មើ​ប្រមាណ​៧៨៤,១​លាន​ដុល្លារ ឬ​ខ្ពស់​ជាង​ឆ្នាំ​មុន​ប្រមាណ​៣២,៧​លាន​ដុល្លារ ។

លោកស្រី​បាន​បន្ត​ថា ការ​ផ្តោត​សំខាន់​នឹង​មាន​ទៅ​លើ​សាច់​បក្សី​, សាច់​គោ​, ស្ករ​,​ស៊ុត​, អាហារ​បំ​ប៉ុង​, ប្រេងឆា និង​អង្ករ ជាដើម ។

លោក Le Thi Thanh Lam នាយក​គ្រប់គ្រង​ក្រុមហ៊ុន Saigon Food បាន​និយាយ​ថា ក្រុមហ៊ុន​លោក​បាន​ផលិត​នូវ​ផលិតផល​ប្រមាណ ៨០០​តោន​បន្ថែម​ទៀត និង​បាន​ចេញ​លក់​ផលិតផល​កំប៉ុង និង​អាហារ​ឆ្អិន​ស្រាប់​ចំនួន​១៦​មុខ​បន្ថែម​ដើម្បី​ត្រៀម​ផ្គត់ផ្គង់​សម្រាប់​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ។

ការ​ផ្គត់ផ្គង់​សាច់ និង​ស៊ុត​ជា​ច្រើន​មាន​ដូច​ជា Ba Huan និង Binh Thanh Dat និង​ក្រុម​ហ៊ុន​ផលិត​គ្រឿងទេស​ផ្សេង​ៗ ក៏​មាន​គម្រោង​បង្កើន​ការ​ផ្គត់ផ្គង់​ផង​ដែរ ។

ផ្សារ​​ទំនើប និង​ហាង​លក់ទំនិញ​ជា​ច្រើន​មាន​ផែនការ​បង្កើន​ការ​ផ្គត់ផ្គង់​ប្រមាណ​ពី​២​ទៅ​៣​ដង​ឯណោះ ។

ផលិតផល​ទាំងនោះ នឹង​ត្រូវ​លក់​ចេញ​ក្នុង​តម្លៃ​ស្រប​ទៅ​តាម​កម្មវិធី​គ្រប់គ្រង​តម្លៃ​របស់​ទីក្រុង ដែល​នឹង​កើនឡើង​ពី​៥​ទៅ​៣០% ខណៈ​ដែល​អាហារ​ស្រស់​ដែល​រួម​មាន​បន្លែ​, ផ្លែ​ឈើ​សាច់​, គ្រឿងទេស​, នំចំណី​, ភេសជ្ជៈ និង​ស្រា​បៀរ នឹង​មើលឃើញ​តម្លៃ​កើនឡើង​ពី​១៥​ទៅ​៣០%​បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ចំណែក​ផ្សារ​ទំនើប ក៏​មាន​ផែនការ​ផ្តល់​អាំង​ប៉ាវ​ដែល​មាន​តម្លៃ​ពី​៣​ដុល្លារ​ដល់​៥៥​ដុល្លារ​ផង​ដែរ ។

នាយកដ្ឋាន​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ផលិត និង​អ្នក​លក់រាយ​នឹង​មានការ​លក់​បញ្ចុះតម្លៃ​ជា​ច្រើន ជា​ពិសេស​សម្រាប់​ភេសជ្ជៈ គ្រឿងទេស​, នំចំណី​, ស្ករ​គ្រាប់ និង​សម្លៀក​បំពាក់​ជាដើម ។

ពួក​គេ​បាន​បន្ថែម​ថា ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​កម្មវិធី​គ្រប់គ្រង​តម្លៃ​បាន​សន្យា​ថា នឹង​រក្សា​​តម្លៃ​ឋេ​រ​ក្នុង​រយៈពេល​១​ខែ​មុន និង​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន ។ ក្រុមហ៊ុន​ទាំងនោះ នឹង​បញ្ចុះតម្លៃ​ផលិតផល​សំខាន់​ៗ​ដូច​ជា សាច់​ជ្រូក សាច់​មាន់ និង​ស៊ុត​ជាដើម​មុន​បុណ្យ​ចូលឆ្នាំ​ចិន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ