ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងដៃម៉្លេះ ! អង្គុយនៅក្នុងរថយន្តហើយនៅឆក់បានទៀត(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​១​គ្រឿង​ហើយ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​នោះ​បាន​សម្រេច ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ប៉ុន្តែ​បាន​ជ្រុល​ទៅ​បុក​រទេះដឹក​ទំនិញ​ដែល​គេ​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ដួល ហើយ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​កា​កាប​១​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​១​គ្រឿង​ហើយ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​នោះ​បាន​សម្រេច ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ប៉ុន្តែ​បាន​ជ្រុល​ទៅ​បុក​រទេះដឹក​ទំនិញ​ដែល​គេ​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ដួល ហើយ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​កា​កាប​១​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង​វត្ត​តាំង​កសាង ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សុខ រក្សា ហៅ​អា​ម៉ៅ អាយុ​ប្រហែល​២០​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូង​តា​អន សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​នោះ​ឈ្មោះ ផា​ន់ ណា អាយុ​ប្រហែល​១៨​ឆ្នាំ មុខរបរ​សិស្ស​វិទ្យា​ល័​ឈូក​វ៉ា មាន​ទីលំនៅ​ជិត​គ្នា​ហើយ​នគរបាល​បាន​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-៨០៨៧ ជា​របស់​ជនសង្ស័យ​ខាងលើ ។ ដោយឡែក​ជន​រង​គ្រោះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នោះ​ទេ​ហើយ​នៅ​ក្នុង​កាបូប​គាត់​នោះ​មាន អត្តសញ្ញាណប័ណ្ណ មួយ​សន្លឹក ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​S4 ១​គ្រឿង និង​លុយ​មួយ​ចំនួន​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​ចេញពី​ភូមិ​អណ្តូង​តា​អន សង្កាត់​សំរោង​ក្រោម ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ខ្សែ​.​កតាម​ផ្លូវ​ទៅ​តាម​ឱកាស និង​ពេលវេលា​ដែល​ត្រូវ​អាច​ឆក់​បាន លុះ​ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​ឈប់​ស្ងៀម​ពួក​គេ​ក៏​បាន​ជិះ​អែប​ទៅ​ជិត​ហើយ​ជនសង្ស័យ​ឈ្មោះ សុខ រក្សា ហៅ​ម៉ៅ ក៏​បាន​ចុះ​ទៅ​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​ឆក់​យក​កាបូប​ពី​ស្ត្រី​ខាងលើ​បាន​សម្រេច ។ បន្ទាប់​មក​បាន​ឡើង​ជិះ​ម៉ូតូ​នាំ​គ្នា​បន្លែ​ម​ល្បឿន​យ៉ាង​លឿន​រត់គេច​ខ្លួន​ស​ម្ដៅ​ចូល​ទៅ​ភ្នំពេញ​ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយដោយ​បាបកម្ម​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងក្រោយ​សួន​កុមារ​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយ​បាន​បុក​រទេះអូស​ដឹក​ទំនិញ​ដែល​គេ​ទុ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ដួល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ប្រជាពលរដ្ឋ​បាន​ជួយ​ស្រែក​បន្ត​ថា ចោរ​ៗ​បន្ថែម​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​១​កំពុង​ល្បាត​នៅ​ទីនោះ​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែក​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយមក​នគរបាល​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​កា​កាប​១ រង់ចាំ​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ