ប្រទេសហ្វ៊ីលីពីន ៖ អាជ្ញាធរហ្វ៊ីលីពីនរាយការណ៍កាលពីថ្ងៃទី២៥ ធ្នូ ថា មនុស្សយ៉ាងតិច២៤០នាក់ ជំរឿនឃើញស្លាប់ក្រោយការវាយប្រហារនៃព្យុះត្រូពីកាល់មួយលើភាគខាងត្បូងប្រទេសនេះ ។
ព្យុះ TEMBIN បានបោកបក់លើប្រទេសហ្វ៊ីលីពីនរវាងថ្ងៃទី២២ មក២៤ ធ្នូ ដោយបណ្តាលឱ្យមានទឹកជំនន់យ៉ាងអាក្រក់ និងការបាក់ដី ។ វាបានវាយប្រហារលើកោះធំមីនដាណាវ នាភាគខាងត្បូងប្រទេស ដែលតំបន់នោះជាទូទៅតែងគេចផុតពីព្យុះត្រូពីកាល់គិតជាមធ្យមចំនួន២០ ដែលវាយប្រហាររៀងរាល់ឆ្នាំលើប្រទេសដែនកោះនេះ ។ មនុស្សយ៉ាងតិច៥២.០០០នាក់ប្រារព្ធបុណ្យណូអែល នៅតាមមជ្ឈមណ្ឌលសម្រាប់ទទួលមនុស្សជម្លៀសចេញទាំងឡាយ ដោយក្នុងចំណោមមនុស្សទាំងនេះច្រើននាក់បាត់បង់អ្វីៗទាំងអស់ ។
ផ្នែកជួយសង្គ្រោះប្រជាជនកាលពីថ្ងៃទី២៤ ធ្នូ បានអំពាវនាវរកជំនួយ ហើយបានបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ដំបូងប្រមាណជា៥០.០០០អឺរ៉ូ ៕
ចែករំលែកព័តមាននេះ