ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​ទៀត​រត់គេច​ខ្លួន​ចូល​កូរ៉េ​ខាងត្បូង

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​ទៀត​កាលពី​ថ្ងៃ​ទី​២១ ធ្នូ បាន​ឆ្លងកាត់​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព DMZ ដែល​ពុះ​ចែក​ឧបទ្វីប​កូរ៉េ​ចូល​មក​កូរ៉េ​ខាងត្បូង ។ ការ​រត់ចោលជួរ​របស់​ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​ទៀត​នេះ​កើត​មាន​១​ខែ…

ប្រទេស​កូរ៉េ​ទាំង​២ ៖ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​ទៀត​កាលពី​ថ្ងៃ​ទី​២១ ធ្នូ បាន​ឆ្លងកាត់​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព DMZ ដែល​ពុះ​ចែក​ឧបទ្វីប​កូរ៉េ​ចូល​មក​កូរ៉េ​ខាងត្បូង ។

ការ​រត់ចោលជួរ​របស់​ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​ទៀត​នេះ​កើត​មាន​១​ខែ ក្រោយ​ការ​រត់​ចោលជួរ​របស់​ទាហាន​ម្នាក់​ទៀត​ក្រោម​ការ​បាញ់​ស្រោច​របស់​កងទ័ព​កូរ៉េ​ខាងជើង ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​បញ្ជាក់​ថា ទាហាន​រត់​ចោល​ជួរ​លើក​នេះ​មាន​ឋានន្តរស័ក្តិ​ខ្ពស់​បន្តិច ត្រូវ​បាន​កង​ទាហាន​កូរ៉េ​ខាងត្បូង​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២១ ធ្នូ តាម​រយៈ​ការ​ប្រើប្រាស់​បណ្តា​ឧបករណ៍​ត្រួតពិនិត្យ​ខណៈ​រូបគេ​លួច​រត់​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន ពេល​មាន​អ័ព្ទ​គ្រាស់ ហើយ​អាច​មក​ដល់​ប៉ុស្តិ៍​យាម ។

តាម​អ្នកនាំពាក្យ​រូ​ូ​ប​នេះ​ថា ពុំ​មានការ​បាញ់កាំភ្លើង​១​គ្រាប់​ណា​ឡើយ ពេល​លួច​រត់ ក៏​ប៉ុន្តែ​បន្តិច​ក្រោយមក មានការ​បាញ់​ព្រមាន​ប្រមាណ​ជា​២០​គ្រាប់ ដោយ​កាំភ្លើងយន្ត​ធុន​ស្រាល​មួយ​ដើម​ធុន K-3 ដើម្បី​ជា​ការ​ប្រកាស​អាសន្ន​ប្រាប់​ដល់​កង​យោធា​កូរ៉េ​ខាងជើង​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រហែលជា​ចង់​តាម​រក​ទាហាន​ដែល​រត់​ឆ្លង​ចូល​ដែនដី​កូរ៉េ​ខាងត្បូង​រួច​ហើយ ។

ការ​រត់ចោលជួរ​ថ្មី​នេះ​កើត​មាន​១​ខែ​ក្រោយ​កា​រត់ចោលជួរ​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា របស់​ទាហាន​ម្នាក់​ទៀត​ដែល​រត់​ឆ្លងកាត់​តំបន់ DMZ នៅ​ត្រង់​ចំណុច​ការពារ​សន្តិសុខ​រួម នា​ភូមិ​ប៉ាន មុន​ហ្សូ​ម ជា​តំបន់​តែ​មួយ​គត់​របស់ DMZ ដែល​កងទ័ព​កូរ៉េ​ទាំង​២​នៅ​ទល់មុខ​គ្នា។ ទាហាន​រូប​នេះ​ត្រូវ​បាន​កាមេរ៉ា​វី​ដេ​អូ​ត្រួតពិនិត្យ​ជា​ច្រើន​ថត​បាន​ពេល​រូបគេ​បើក​រថយន្ត​ហ្ស៊ី​ប​មួយ​យ៉ាង​លឿន​មុន​ពេល​ជាប់​គាំង​បើក​ទៅ​មុខ​លែង​រួច ជិត​ខ្សែបន្ទាត់​​ព្រំ​ដែន ។ គេ​ចុះ​រត់​ហើយ​ត្រូវ​កង​ទាហាន​កូរ៉េ​ខាងជើង​ដេញ​តាម​បាញ់រង​របួសធ្ងន់​តែ​ស៊ូ​រត់​រហូត​ដល់​ចូល​ដល់​ដែនដី​កូរ៉េ​ខាងត្បូង ។ ពេល​នេះ​រូបគេ​គេច​ផុត​ពី​ស្លាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ